មិននឹកស្មានសោះ! បងប្អូនភ្លោះបែកគ្នា២៦ឆ្នាំ ចុងក្រោយបានជួបគ្នាវិញដោយចៃដន្យបំផុត បន្ទាប់ពីប៉ូលិសសង្ស័យថា…

ចិន៖ ប​ន្ទាប់ពីរស់នៅបែកគ្នាប្រមាណជា២៦​ឆ្នាំ បងប្អូនស្រីភ្លោះ២នាក់បានជួបគ្នាវិញដោយចៃដន្យបំផុត បន្ទាប់ពីខាងប៉ូលីសសង្ស័យថា ពួកគេទាំង២នាក់លួចបន្លំប្រើប្រាស់អត្តសញ្ញាណប័ណ្ណរួមគ្នា។ បងប្អួនស្រីទាំង២នាក់នេះម្នាក់មានឈ្មោះថា Yang រស់នៅក្នុងទីក្រុងTaizhou ប្រទេសចិន និងម្នាក់ទៀតមានឈ្មោះថា Pei រស់នៅក្នុងទីក្រុង Wuxi នៃប្រទេសចិនដូចគ្នា។

នៅពេលដែលអាជ្ញាធរចិនបានរៀបចំធ្វើទិន្នន័យរបស់ប្រជាពលរដ្ឋ ស្រាប់តែកើតមានការសង្ស័យថា ពួកគាត់ទាំង២នាក់នេះ ហេតុអ្វីព័ត៌មាននៅក្នុងអត្តសញ្ញាណប័ណ្ណស្រដៀងគ្នាម្លះ? មុនដំបូងខាងអាជ្ញាធរគិតថាទំនងជាពួកគេទាំង២នាក់ មាននណាម្នាក់កាន់អត្តសញ្ញាណប័ណ្ណក្លែងក្លាយហើយ។ ក្រោយមកប៉ូលិសបានហៅបងប្អួនទាំងពីរនាក់ឲ្យមកជួបគ្នា និងពិនិត្យ DNA ទើបដឹងថា ពួកគេជាបងប្អូនបង្កើតនឹងគ្នា ដែលបានបែកគ្នាតាំងពីពួកគេនៅជាទារកមកម្លះ។ បងប្អូនទាំងពីរនាក់នេះសប្បាយចិត្តយ៉ាងខ្លាំងដោយបានជួបគ្នាវិញដូចនេះ ព្រោះកន្លងមកពួកគេមិននឹកស្មានថានឹងមានរឿងនេះកើតឡើងឡើយ៕

ភក្តី

ប្រភព៖nextshark

COMMENTS