ទឹកចិត្តឪពុក! បុរសម្នាក់សុខចិត្តលះបង់ការងារមកដេរសម្លៀកបំពាក់កូនស្រីអោយក្លាយជាព្រះនាងក្នុងជីវិតពិត

ប្រិយមិត្តដែលស្រមៃទេថា បើសិនជាអ្នកមានកូនស្រីនោះអ្នកនឹងតុបតែងកូនស្រីជាទីស្រលាញ់របស់អ្នកអោយដូចជាព្រះនាងម្ចាស់ដ៏ស្រស់ស្អាតនៅក្នុងខ្សែភាពយន្ដតុក្កតា Disney ហើយនៅពេលនេះវាលេងជាការស្រមៃទៀតហើយព្រោះតែបុរសជនជាតិចិនម្នាក់បានលះបង់ការងារជាអ្នកទីផ្សារមកធ្វើជាជាងកាត់ដេរសម្លៀកបំពាក់អោយកូនស្រីតែម្នាក់អោយក្លាយទៅជាព្រះនាងក្នុងជីវិតពិត ។

ឪពុកជនជាតិចិនម្នាក់ឈ្មោះ Qian Xiaofeng បានលះបង់ការងារផ្នែកទីផ្សាររបស់គាត់ដើម្បីចាប់ផ្តើមកាត់ដេរសម្លៀកបំពាក់សម្រាប់កូនស្រីតែមួយរបស់គាត់ ដោយគាត់បានចំណាយពេលសិក្សាពីមុខជំនាញកាត់ដេរម៉ូតរ៉ូបគ្រប់ប្រភេទអស់រយៈពេលជាងកន្លះឆ្នាំ ។ លោកពុក Qian តែងកាត់រ៉ូបថ្មីមួយជារៀងរាល់សប្ដាហ៍ដោយរ៉ូបនីមួយៗគឺបានច្នៃឡើងពីគំរូនៃរ៉ូបរបស់តួអង្គល្បីៗក្នុងតុក្កតា Disney លើសពីនេះគាត់ក៏បាននិយាយថា ” វាពិតជាពិបាកក្នុងការដេររ៉ូបមួយក្នុងរយៈពេលមួយអាទិត្យ ប៉ុន្តែវាមិនហត់ទេព្រោះរ៉ូបមួយនោះជាកូនស្រីរបស់ខ្ញុំ ” មិនតែប៉ុណ្ណោះ គាត់ក៏បានបង្រៀនពីរបៀបកាត់ដេរសម្លៀកបំពាកដល់ស្រ្តីជាម្ដាយជាច្រើនអ្នកទៀតផងដែរ ៕

ប្រភព ៖ Koreaboo

COMMENTS