គួរប្រុងប្រយ័ត្ន ! ដោយមិនសូវមានប្រាក់ឪពុកម្តាយមួយគូសម្រេចក៏បាន​ទិញឧបករណ៍ក្មេងលេងរបស់ចិនអោយកូន ចុងក្រោយបិះនឹង…

ប្រទេសថៃ ៖ សម័យកាលកាន់តែដើរទៅមុខភាពរីកចំរើនខាងបច្ចេកវិទ្យាក៏កាន់តែខ្លាំងទៅ ធ្វើអោយរបស់ប្រើប្រាស់របស់យើងសព្វថ្ងៃកាន់តែមានភាពសំបូរបែប។ មិនថាតែរបស់ដែលយើងប្រើប្រាស់នោះទេ សូម្បីតែរបស់ក្មេងលេងក៏មានភាពទំនើបខ្លាំងណាស់ដែរ ភាគច្រើនជាមួយនឹងរបស់ដ៏ទំនើបអស់នោះគេត្រូវសាកថ្មអោយវា ទើបវាអាចដំណើរកាលទៅបានរាល់សកម្មភាពវាដូចជាដេក ដើរ រត់ និង ហោះ។ តាមរយៈប្រភពពត៌មានមួយបាន​អោយដឹងថា ដោយសារតែការសាកថ្មអោយរបស់ក្មេងលេងនេះបាន​ធ្វើអោយ មានអគ្គីភ័យមួយកើតឡើង។ រឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី០៤ ខែកក្កដា ម្សិលមិញនេះនៅក្នុងស្រុក Muang Pattani ខេត្ត Pattani ប្រទេសថៃមានការកើតឡើងនូវអគ្គីភ័យធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។


បើតាមរយៈសម្តីមន្ត្រីប៉ូលីសនៅទីនោះបានអោយដឹងថា អគ្គីភ័យនេះបានកើតឡើងនៅម៉ោង៩ៈ៤០នាទីព្រឹក ក្រុមពន្លត់អគ្គីភ័យប្រើប្រាស់រយៈពេលមួយម៉ោងទើបអោយពន្លត់រួចរាល់។ បើតាមរយៈការបំភ្លឺរបស់ម្ចាស់ផ្ទះដែលរងការខូចខាតនោះបាន​អោយដឹងថា អគ្គីភ័យនេះកើតឡើងដោយសារតែការសាកថ្មអោយយន្តហោះក្មេងលេងរបស់កូនគាត់។ គាត់បានប្រាប់ថាដោយសារតែគ្រួសាររបស់គាត់មិនមានប្រាក់ច្រើន តែចង់ទិញរបស់ក្មេងលេងអោយកូនបានលេងដូចគេឯង គាត់ក៏សម្រេចចិត្តទិញយន្តហោះក្មេងលេងរបស់ចិនដែលវាមានតម្លៃទាបមកអោយកូន។ ដោយសារតែមិនទាន់ចេះប្រើប្រាស់ស្រួលបួលគាត់ក៏បាន​យកយន្តហោះនេះទៅបញ្ចូលថ្មទុកចោល រហូតដល់បង្កើតអោយមានករណីឆាបឆេះនេះកើតឡើង៕

ប្រភព ៖ sanook

COMMENTS