ប្រញ៉ាប់ឡើង! ទាញយកកម្មវិធីទាំងអស់នេះសម្រាប់ iOS មុនពេលវាឈប់ Free

សារជាថ្មីម្ដងទៀតហើយសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ iOS ព្រោះពេលនេះក្រុមហ៊ុន Apple បានសម្រេចដាក់នូវកម្មវិធីមួយចំនួនដើម្បីឲ្យអតិថិជនទាញយកដោយឥតគិតថ្លៃក្នុងរយៈពេលកំណត់មួយ។ ដូចនេះ វាគឺជាឱកាសដ៏ល្អមួយសម្រាប់យើងទាំងអស់គ្នាក្នុងការទាញយកកម្មវិធីទាំងអស់នោះ។

  1. WeCal (ចុចទីនេះដើម្បីទាញយក)

ធម្មតាកម្មវិធីនេះមានតម្លៃ $2.99។ Wecal គឺជាកម្មវិធីប្រតិទិនដ៏ឆ្លាតវ័យមួយសម្រាប់លោកអ្នកក្នុងការប្រើប្រាស់។ យោងតាម App Store កម្មវិធីនេះមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ ដោយវាមានសមត្ថភាពអាចតម្រៀប ការរៀបចំផ្សេងៗឲ្យតាមប្រភេទបាន។

2. Easy Spending (ចុចទីនេះដើម្បីទាញយក)

ធម្មតាកម្មវិធីនេះមានតម្លៃ $1.99។ Easy Spending គឺជាកម្មវិធីមួយដែលជួយអ្នកក្នុងការគ្រប់គ្រងសាច់ប្រាក់ និងបង្កើនទ្រព្យសម្បត្តិរបស់អ្នកផងដែរ។

3. Travel Ban Bot (ចុចទីនេះដើម្បីទាញយក)

ធម្មតាកម្មវិធីនេះមានតម្លៃ $0.99។ Travel Ban Bot គឺជាកម្មវិធីដែលឆ្លើយសំណួរងាយៗរបស់លោកអ្នក ទាក់ទងទៅនឹងអ្វីដែលជាតម្រូវការ និងការហាមឃាត់ពេលហោះហើរ។

4. Dog moji (ចុចទីនេះដើម្បីទាញយក)

ធម្មតាកម្មវិធីនេះមានតម្លៃ $0.99។ Dog Moji គឺជាកម្មវិធីដែលមានផ្ទុកដោយ Sticker រូបឆ្កែរហូតដល់ទៅ 82ប្រភេទសម្រាប់ការប្រើប្រាស់ក្នុងកម្មវិធី iMessage។

5. MemHo (ចុចទីនេះដើម្បីទាញយក)

ធម្មតាកម្មវិធីនេះមានតម្លៃ $0.99។ MemHo អនុញ្ញាតឲ្យអ្នកកត់ចំណាំអ្វីមួយដែលទាក់ទងទៅនឹងក្នុងផ្ទះ។ អ្នកអាចបង្កើតការរំលឹកជាច្រើន សម្រាប់ដាស់តឿននូវអ្វីដែលអ្នកត្រូវធ្វើ។

6. 1979 Revolution: A Cinematic Adventure Game (ចុចទីនេះដើម្បីទាញយក)

ធម្មតាកម្មវិធីនេះមានតម្លៃ $4.99។ 1979 Revolution: A Cinematic Adventure Game គឺជាប្រភេទហ្គេមបែបបដិវត្តនៃអ្នកថតរូបរបស់ប្រទេស Iran។ ហ្គេមនេះ គឺយោងទៅតាមធាតុពិតនៃហេតុការដែលបានកើតឡើងក្នុងកំឡុងឆ្នាំ 1978-1981។ លើសពីនេះទៅទៀត ហ្គេមនេះអាចអនុញ្ញាតឲ្យលោកអ្នកអាចថតរូបភាពណាមួយ និងប្រៀបធៀបវាជាមួយនឹងរូបភាពផ្សេងទៀតផងដែរក្នុងបដិវត្តនោះ។

7. QuickVoiceEx (ចុចទីនេះដើម្បីទាញយក)

ធម្មតាកម្មវិធីនេះមានតម្លៃ $0.99។ QuickVoiceEx អនុញ្ញាតឲ្យអ្នកថតសម្លេងទុកជាការចំណាំបាន។ មិនតែប៉ុណ្ណោះ ការថតនោះអាចផ្ញើរបានតាមរយៈអ៊ីម៉ែល និងប្រព័ន្ធផ្សេងៗទៀតផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS