តំណាងសិល្បករកម្ពុជាបានទៅសួរសុខទុក្ខស្ថានភាពរស់នៅអតីតអ្នកចម្រៀងយេយេ អ្នកនាង អ៊ុំ គន្ធា ដែលផ្ទុកមេរោគអេដស៍អស់រយះពេល ១៤ឆ្នាំ មកហើយ (មានវីដេអូ)

អតីតតារាចម្រៀងយេយេ អ្នកនាង អ៊ុំ គន្ធា ដែលបានផ្ទុកមេរោគអេដស៍ចាប់តាំងពីឆ្នាំ ២០០៣ បានលាឈប់ពីវិស័យសិល្បៈ មានជីវភាពដុនដាប​រហូត​ធ្លាក់​ខ្លួន​រាវ​ខ្យង​ខ្ចៅ​អស់​មួយរយៈ​ ប៉ុន្តែជាសំណាង កាលពីឆ្នាំ២០១៥ អ្នកនាងត្រូវបាន ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានផ្គត់ផ្គង់​ការសិក្សា​ដល់​កូនៗ​ទាំងពីរ ដែលសព្វថ្ងៃកំពុងរៀនថ្នាក់ទី ៨ ។ ក្នុងនោះកាលពីប៉ុន្មានម៉ោងមុននេះតំណាងផេកសិល្បករកម្ពុជាលោក អុឹម ជីវ៉ា ក៏បានចុះទៅ Live វីដេអូ សម្ភាសន៍សួរសុខទុក្ខអតីតតារាចម្រៀងយេយេអំពីស្ថានភាពរស់នៅសព្វថ្ងៃដែលកំពុងខ្វះខាត ហើយអ្នកនាងក៏បានធ្វើការប្រកាសលេខទូរស័ព្ទដើម្បីឲ្យសប្បុរសជនចង់ជួយសម្រួលដល់ជីវភាពអ្នកនាងលេខ ០៧០ ២៣១ ០៧០។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម ៖

COMMENTS