Oukitel K10000 Pro គឺជាស្មាតហ្វូនដែលមានថាមពលថ្មធំជាងគេបង្អស់លើលោក

ជាការពិតណាស់ សម្រាប់ការប្រើប្រាស់ស្មាតហ្វូន ថាមពលថ្មគឺជាចំណុចសំខាន់បំផុតសម្រាប់មនុស្សទូទៅ។ ដោយឡែក នាពេលបច្ចុប្បន្ននេះ មានមនុស្សភាគច្រើនណាស់ដែលនិយមចូលចិត្តយក Powerbank រឺឧបករណ៍សាកថ្មីផ្សេងទៀតតាមខ្លួន ដើម្បីចាំសាកថ្មស្មាតហ្វូនខ្លួន។

គួរបញ្ជាក់ផងដែរថា សម្រាប់ពេលនេះវាលែងជាបញ្ហាទៀតហើយ ដោយយើងសូមធ្វើការណែនាំលោកអ្នកឲ្យស្គាល់នូវម៉ូដែលស្មាតហ្វូនរបស់ក្រុមហ៊ុន Oukitel នោះគឺ K10000 Pro ដែលមានទំហំថាមពលថ្មរហូតដល់ទៅ 10,000mAhឯណោះ។

មិនតែប៉ុណ្ណោះ K10000 Pro ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.5អ៊ីញ ប្រភេទ IPS LCD ក្នុងកម្រឹតបង្ហាញរូបភាព 1080p។ ទាក់ទងទៅនឹងម៉ូដែលនេះដដែល កាលពីឆ្នាំមុនគឺមានកម្រឹតបង្ហាញរូបភាពត្រឹមតែ 720pប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការបន្ថែមនូវទំហំ Pixel គឺជាបញ្ហាមួយដែលត្រូវដោះស្រាយទាក់ទងទៅនឹងថាមពលថ្ម។ ក៏ប៉ុន្ដែ ជាមួយនឹងទំហំ 10,000mAh អ្នកប្រើប្រាស់ពុំចាំបាច់មានការព្យួយបារម្មណ៍ឡើយ។ សម្រាប់អេក្រង់នៃស្មាតហ្វូននេះ ត្រូវបានក្រាលដោយកញ្ចក់ការពារប្រភេទ Corning Gorilla Glass ដែលមិនងាយទទួលរងភាពឆ្កូតឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺកាមេរ៉ាក្រោយនៃម៉ូដែលនេះមានទំហំ 13MP ក្នុងកម្រឹត Aperture f/1.8 និង LED Flash មួយគ្រាប់ផងដែរ។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំ 5MP ក្នុងកម្រឹត Aperture f/2.8។ លើសពីនេះទៅទៀត K10000 Pro ដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ទៀតផង។

Fu

ខ្មែរណូត

ប្រភព៖ neowin

COMMENTS