បុរសម្នាក់ត្រូវអ្នកភូមិចាប់ចង ហើយវាយរហូតដល់ស្លាប់ ព្រោះតែបុរសនេះបានប្រព្រឹត្តអំពើដ៏គួរឲ្យតក់ស្លុតចំពោះ…

ឥណ្ឌា ៖ ករណីស្ត្រីមានជម្ងឺផ្លូវចិត្តត្រូវបានអ្នកភូមិវាយរហូតដល់ស្លាប់ ក្រោយពីបានច្រឡំថាស្ត្រីម្នាក់នេះចង់ចាប់ជំរិតក្មេងម្នាក់ មិនទាន់កន្លងផុតបានប៉ុន្មានផងនោះ។ឥឡូវនេះរឿងរ៉ាវថ្មីមួយទៀតបានកើតឡើង ធ្វើឲ្យល្បីកក្រើកជាថ្មីនៅក្នុងប្រទេសឥណ្ឌា វីដេអូមួយដែលត្រូវបានថតនៅក្នុងទីក្រុង Dumka បង្ហាញឲ្យឃើញពីបុរសម្នាក់ ត្រូវបានស្ត្រីជាច្រើននាក់យកដំបងវាយរហូតដល់ស្លាប់
ព្រោះតែខឹងនឹងបុរសរូបនេះបាន រំលោភសម្លាប់ក្មេងស្រីវ័យ ៨ឆ្នាំម្នាក់។
បុរសនោះមានឈ្មោះថា Mithun Hansda បានស្លាប់ ក្រោយពីទទួលរងនូវការវាយយ៉ាងដំណំ។ គេត្រូវបានអ្នកភូមិចោទប្រកាន់
ថាបានចាប់រំលោភហើយសម្លាប់ក្មេងស្រីម្នាក់ដែលបានទៅចូលរួមក្នុងពិធីមង្គលការមួយនៅក្បែរភូមិ។ រឿងហេតុកើតឡើងនៅ
ពេលក្មេងស្រីរងគ្រោះនិងមិត្តរបស់នាង ចុះទៅងូតទឹកបឹងលេង ស្រាប់តែពេលនោះបុរសជាជនសង្ស័យដែលកំពុងតែស្ថិតក្នុងស្ថានភាពស្រវឹង បានដើរសំដៅទៅរកក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពដ៏សាហាវឃោឃៅដោយចាប់អូសនាងមកមាត់បឹងរំលោភ ហើយសម្លាប់ក្មេងតូចតែម្ដង ខណៈដែលមិត្តរបស់ក្មេងស្រីរងគ្រោះដែលងូតទឹកជាមួយគ្នាបានរត់ចោលនាង។ ក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃបែបនេះរួច ជនសង្ស័យបោះសាកសពក្មេងស្រីចូលព្រៃក្បែរមាត់បឹង។
នៅពេលក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដឹងថាកូនស្រីបាត់ខ្លួន ពួកគេក៏តាមស្វែងរកភ្លាមៗ ហើយក៏បានប្រទះឃើញសាកសពក្បែរបឹង។ បន្ទាប់ពីឃើញសាកសពក្មេងដែលបានរត់ចោលក្មេងរងគ្រោះ ក៏បាននិយាយប្រាប់ពីអ្វីដែលបានកើតឡើងដល់អ្នកភូមិឲ្យបានដឹង។ ក្រោយពីបានដឹងរឿងរ៉ាវ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ក៏ដូចជាអ្នកភូមិមានការខឹងសម្បារជាខ្លាំង ពួកគេក៏ចាប់បុរសដែលជាជនសង្ស័យចង រួចយកដំបងវាយដោយគ្មានសំចៃដៃតែម្ដង។ ក្នុងពេលដែលទារុណកម្មកើតឡើងស្ត្រីនិងក្មេងៗជាច្រើន
ឈរនៅជុំវិញបុរសនោះ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានបញ្ឈប់ការវាយប្រហារដែលកំពុងកើតឡើងឡើយ។ គួរបញ្ជាក់ផងដែរថា
បុរសដែលត្រូវគេវាយនោះ បានទទួលសារភាពថាខ្លួនពិតជាបានរំលោភ រួចសម្លាប់ក្មេងស្រីរងគ្រោះមែន មុនពេលដែលបុរសរូបនេះស្លាប់ដោយសាររបួសធ្ងន់ធ្ងរ៕
ចុចចូលមើលវីដេអូខាងក្រោម៖

ប្រភព៖ Indiatoday

COMMENTS