​គូស្នេហ៍តារា​ថៃ​ ៨​គូ ដែលធ្លាប់ស្រលាញ់​ ក្រោយមកក៏បែកគ្នា ប៉ុន្តែនៅតែបន្តធ្វើ​​ជា​មិត្ត​នឹងគ្នា!

ការស្រលាញ់មិនមានការប្រកាន់វណ្ណះនោះទេ ទោះបីជាតារាទាំងអស់ត្រូវជ្រក​ក្រោម​ដំបូល​សិល្បៈ​ជាមួយ​គ្នាក៏ដោយ​ ក៏តារាៗ​មួយ​ចំនួន​តែង​មាន​អារម្មណ៍​ស្នេហា​ចំពោះ​គ្នានឹងគ្នា។ តារា​ខ្លះ​ក៏​ជោគជ័យ​ក្នុង​រឿង​ស្នេហា ខ្លះ​ទៀត​ក៏​បរាជ័យ​ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ល្អ​នោះ​ អ្នក​បែកបាក់​ស្នេហា​ទាំង​នោះ​នៅ​តែ​រាប់អាន​គ្នា​ជា​មិត្ត​ ជំនួស​ពាក្យ​ជា​សត្រូវ​ មើល​មុខ​គ្នា​មិន​ចំ។ ខាង​ក្រោម​ជា​ តារា​ប្រុស​ស្រី​ទាំង​ ៨​គូ ដែល​ធ្លាប់​ជា​គូ​ស្នេហ៍​នឹង​គ្នា​ តែ​នៅ​តែ​រាប់អាន​គ្នា​ជា​មិត្តភ័ក្ដិ៖

១. តារាសម្ដែង Toey Jarinporn និងតារាសម្ដែង Alex Rendell

ក្ដី​ស្រលាញ់​របស់​តារា​ទាំង ២​ដែល​ខំ​សន្សំ​ទាំង​ប៉ុន្មាន​ប្រែ​គ្មាន​ន័យ​ រហូត​ពួក​គេ​ត្រូវ​ចែក​ផ្លូវ​គ្នា​ដើរ។ បើ​ទោះ​មិន​អាច​បន្ត​ក្ដី​ស្នេហា​តទៅ​ទៀត​ តែ​ពួក​គេ​នៅ​តែ​ជា​មិត្ត​ល្អ​នឹងគ្នា។

២. តារាសម្ដែង Poo Praya និងលោក Note Wiset

ក្រោយ​ចេញ​ព័ត៌មាន​ថា​ Poo និង​ Note បែកគ្នា​ មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ ព្រោះ​បើ​មើល​ទៅ​ពួកគេ​ពិតជា​ល្អូកល្អិន​នឹងគ្នា​ណាស់​ ប៉ុន្តែ​អ្នកគាំទ្រ​ប្រែ​រីករាយ​វិញ​ ដោយសារ​អតីត​គូស្នេហ៍​នេះ​ប្រែជា​មិត្ត​ និង​មិន​បង្ក​ជម្លោះ​នឹងគ្នា​នោះ​ទេ។

៣. តារាសម្ដែង Peak Patrasaya និងតារាសម្ដែង Ter Chantavith

ក្រោយ​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ជាង​ ៧​ឆ្នាំ​ តារា​ប្រុស​ស្រី​ ១គូ​នេះ​ក៏​សម្រេច​ ចែក​ផ្លូវ​គ្នា​ ដោយសារ​បញ្ហា​កើត​ឡើង​ដោះស្រាយ​មិន​ចេញ​មួយ​ចំនួន។ ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​ទំនាក់ទំនង​ជា​មិត្ត​ភក្ដិ​រហូត​មក​ដល់​សព្វថ្ងៃ។

៤. តារាសម្ដែង Rita Sririta និងតារាប្រុស Khanngoen Nuanual

បើ​និយាយ​ពី​ Rita និង Khanngoen បាន​សម្រេច​បញ្ចប់​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ ដោយសារ​ពួកគេ​មិន​អាច​ផ្ដល់​ពេលវេលា​ឲ្យ​គ្នា​បាន​ អាស្រ័យ​ការងារ​រវល់​រៀងខ្លួន។ ទោះ​ស្នេហា​មិន​អាច​បន្ត​ តែ​មិត្តភាព​នៅតែ​រក្សា​បាន​ល្អ​រវាង​ពួកគេ​ទាំង ២។

៥. តារាសម្ដែង Fluke Masayavanich និងតារាសម្ដែង Bo Chayada

តារា​សម្ដែង​ប្រុស​ស្រី​ទាំង​ ២​ បាន​រៀប​ការ​ និង​មាន​កូន​ប្រុស​ម្នាក់​ជាមួយ​គ្នា ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ពួកគេ​ក៏​បាន​លែងលះ​គ្នា។ ថ្វី​ត្បិត​អ្នក​ទាំង​ ២​បាន​ផ្ដាច់​ចំណង​អាពាហ៍ពិពាហ៍​ ប៉ុន្តែ​ពួកគេ​នៅតែ​ជួយ​មើល​ថែរក្សា​កូន​ប្រុស​តែ​មួយ ​រួម​គ្នា​ដែរ ពេល​ខ្លះ​គ្រួសារ​នេះ​ថែម​ទាំង​មាន​កម្មវិធី​ជួបជុំ​គ្នា​ជា​រឿយៗ​ទៀត​ផង។

៦. តារាសម្ដែង Pong Nawat និងតារាប្រុស Kaew Jarinya

ធ្លាប់​ស្រលាញ់​គ្នា​ស្មោះស្ម័គ្រ​ តែ​ចុងក្រោយ​ត្រូវ​បែក​គ្នា​ ដោយ​សន្តិវិធី​ គោរព​គ្នា​ទៅវិញទៅមក និងជាមិត្តល្អចំពោះគ្នា។

៧. តារាសម្ដែង Dome Pakornlum និងតារាសម្ដែង Ploy Chermarn

តារា​ថៃ​ ២​នាក់​នេះ​ ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​គ្នា​អស់​រយៈពេល​យូរ​ដែរ ប៉ុន្តែ​នៅ​តែ​បែកគ្នា។ ក្រោយ​បែក​គ្នា​ ពួកគេ​ក៏​នៅ​តែ​ចាប់ដៃ​គ្នា​ធ្វើ​ការ​ និង​រាប់អាន​គ្នា​ធម្មតា​ដដែល។

៨. តារាសម្ដែង Shakrit Yamnam និងតារាសម្ដែង Woonsen Virithipa

អ្នកគាំទ្រ​ខ្លះ​នៅ​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​ពី​ការ​ចែក​ផ្លូវ​របស់​តារា​ទាំង​ ២​ ព្រោះ​មើល​ទៅ​ដូចជា​គ្មាន​ភាគី​ទី​ ៣​មក​ជ្រៀតជ្រែក​ឡើយ​ ហើយ​មក​ទល់​បច្ចុប្បន្ន​ ពួកគេ​ក៏​មិន​ទាន់​មាន​ស្នេហា​ថ្មី​ដែរ។ លែង​ជា​គូស្នេហ៍​នឹង​គ្នា​ក៏​ពិតមែន​ តែ​ការ​រាប់អាន​គ្នា​ជា​មិត្ត​របស់​ពួកគេ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​ណាស់៕

ប្រភព៖ Undubzapp

COMMENTS