មានឌុយបំបែកនេះ នឹងជួយឲ្យអ្នកសាកថ្ម iPhone និងផលិតផលផ្សេងៗទៀតបានកាន់តែងាយស្រួល និងចំណេញពេល

ប្រសិនបើអ្នកជាអតិថិជនរបស់ក្រុមហ៊ុន Apple នោះអ្នកប្រាកដជាប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុននេះ ដែលមានដូចជា iPhone រឺ iPad ជាដើម។ ជាការពិតណាស់ ឧបករណ៍ទាំងអស់នេះគឺតម្រូវការសាកថ្មជានិច្ច ហើយវានៅតែជាបញ្ហាសម្រាប់លោកអ្នក។ សម្រាប់ពេលនេះ លោកអ្នកនឹងអស់ក្ដីបារម្មណ៍ទៀតហើយជាមួយនឹងការសាកថ្ម ដោយយើងសូមណែនាំផលិតផល NODE ជាឧបករណ៍ “Multi-charger” ដែលមានរន្ធ Out ពីរ និងរន្ធ In ពីរដូចគ្នា ហើយរាល់ផលិតផលរបស់ក្រុមហ៊ុន Apple ទាំងអស់សុទ្ធតែអាចសាកថ្មបានជាមួយនឹងឧបករណ៍នេះ។

ទាក់ទងទៅនឹងសមត្ថភាពរបស់ NODE គឺអាចជួយលោកអ្នកឲ្យចំណេញពេលវេលាបានច្រើន ជាមួយនឹងការសាកថ្មម្ដងបានទៅពីរឯណោះទាំង iPhone និង iPad។ ក្រៅពីនេះ អ្នកក៏អាចប្រើឧបករណ៍នេះដើម្បីសាកថ្ម Apple Pencil, iPod Touch និង Magic Mouse 2 បានផងដែរ។

លោកអ្នកអាចរកទិញឧបករណ៍នេះបានតាមរយៈ Link មួយនេះ ក្នុងតម្លៃ $20។ ប្រសិនបើអ្នកកម៉្មងទិញឥឡូវនេះ ក្នុងថ្ងៃទី15 ខែមិនា ខាងមុខនេះ អ្នកនឹងបានប្រើប្រាស់វាហើយ។

Fu

ប្រភព៖ slashgear