យកឈើទល់រទេះវាយប្រពន្ធហើយរត់ទៅចង.កសម្លាប់ខ្លួនឯង!

ខេត្តសៀមរាប៖ បុរសម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងព្រៃជាប់មាត់ត្រពាំង បង្ករអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមាត់ត្រពាំងខាងកើតផ្ទះជនរងគ្រោះចម្ងាយប្រហែល៦០ម៉ែត្រ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពពត៌មានពីស្ត្រីឈ្មោះ ផន សុីម អាយុ៣៨ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានអោយដឹងថា មុនកើតហេតុប្តីគាត់បានរុញរទេះទៅលក់នំបុ័ងសាច់នៅតាមផ្លូវដូចសព្វដង លុះពេលលក់អស់គាត់ក៏បានជិះម៉ូតូមកផ្ទះមុនទុកអោយជនរងគ្រឡជាប្តីរុញរទេះនំបុ័ងមកតាមក្រោយ លុះពេលបាត់ប្តីយូរពេកមិនឃើញមកដល់ផ្តះគាត់ក៏បានទៅតាមឃើញប្តីកំពុងផឹកស្រាជាមួយមិត្តភ័ក្តិ ឃើញដូចនេះគាត់ក៏បានរុញរទេះមកផ្ទះមុន ស្រាប់តែប្តីរបស់គាត់មានការខឹងសម្បាជេរគាត់តាំងពីកន្លែងផឹកដល់ផ្ទះ ថែមទាំងយកឈើទល់រទេះវាយគាត់ទៀតផង។ លុះម៉ោងប្រហែល៩កន្លះយប់ប្តីរបស់គាត់បានចេញពីផ្ទះបាត់ កូនៗនិងម្ចាស់ផ្ទះបាននាំគ្នាដើររកដែរតែរកមិនឃើញក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ រហូតព្រឹកឡើងទើបមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះចង.កសម្លាប់ខ្លួននៅដើមស្នាយជាប់មាត់ត្រពាំងស្លាប់បាត់ទៅហើយ។ ស្ត្រីដដែលបានអោយដឹងដែរថា ប្តីរបស់គាត់មានឈ្មោះ សេង លាង អាយុ៤២ឆ្នាំ មុខរបរលក់នំបុ័ងដាក់សាច់ មានស្រុកកំណើតនៅស្រុកស្ទោង បច្ចុប្បន្នស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុ ហើយបួគកគាត់មានជីវភាពខ្វះខាតដោយមានកូន៣នាក់ក្នុងបន្ទុក សព្វថ្ងៃបានអង្គការជួយផ្គត់ផ្គង់។

កន្លងមកក្នុងក្រុមគ្រួសារគាត់មានរឿងរកាំរកូសច្រើន ហើយនេះមិនមែនជាលើកទី១ទេដែលប្តីរបស់គាត់ផឹកស្រាស្រវឹងហើយចង់ធ្វើអត្តឃាត ប៉ុន្តែរាល់លើកប្រពន្ធតាមទាន់លួងអោយមកផ្ទះវិញ។ ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុ​មគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS