វ៉ាវឡើងកប់តែម្ដង!! មិននឹកស្មានថាស្ដេចប្រដាល់ ម៉ានី ប៉ាកគីអាវ មានទ្រព្យដែលមានតម្លៃថ្លៃៗច្រើនដល់ថ្នាក់នេះសោះ…

ហ្វីលីពីន៖ វាមិនមែនជារឿងអាថ៌កំបាំងឡើយដែលថាស្តេចប្រដាល់ពិភពលោក ម៉ានី ប៉ាកគីអាវ (Manny Pacquiao) ជាអ្នកមានទ្រព្យសម្បិត្តដ៏ច្រើនបំផុតមួយរូបលើពិភពលោកនោះ។ អ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ក្រៅពីអ្នកប្រដាល់ល្បីក្នុងពិភពលោកដែលឈ្នះការប្រកួតលំដាប់អន្តរជាតិជាច្រើនហើយនោះប៉ាកគីអាវ ក៏ជាអ្នកកាន់កាប់កៅអីតំណែងមួយក្នុងព្រឹទ្ធសភាហ្វីលីពីនផងដែរ ដូច្នេះគាត់ក៏ទទួលបានប្រាក់ខែពីការងារនេះបន្ថែមទៀត។ ចុះតើគាត់នឹងធ្វើអ្វីជាមួយនឹងប្រាក់ដែលគាត់រកបានដ៏ច្រើនពីអាជីព ក៏ដូចជាការងាររបស់គាត់?បើយោងតាមបញ្ជីរបស់នាយកដ្ឋាន Kikay បានបញ្ជេញនូវបញ្ជីបង្ហាញពីវត្ថុដ៏មានតម្លៃ និងប្រណីតបំផុតមួយចំនួនរបស់ស្ដេចប្រដាល់រូបនេះជាតម្លៃប្រាក់ប៉េសូ (រូបិយវត្ថុហ្វីលីពីន)។ ឆែកមើលរបស់ទាំងនោះខាងក្រោម៖

១. ភូមិគ្រឹះ​ដ៏​ស្តុក​ស្តម្ភ Beverly៖ ម៉ានី បានទិញភូមិគ្រឹះស្កឹមស្កៃដាច់តែឯងមួយនៅក្នុងទីក្រុង Beverly Hills រដ្ឋកាលីហ្វញ៉ា។  របាយការណ៍បានឲ្យដឹងថាភូមិគ្រឹះ នេះធ្លាប់ជាកម្មសិទ្ធរបស់តារាចម្រៀងអាមេរិក Jennifer Lopez ។ ប៉ាកគីអាវបានទិញក្នុងតម្លៃ ៥លានប៉េសូ ( ៩៨,៩៦៨.៦២ ដុល្លារ )។

២. ភូមិគ្រឹះ Biñan Laguna៖ ភូមិគ្រឹះស្ថិតនៅក្នុងខេត្ត Laguna នេះមានតម្លៃដល់ទៅ ១០០លានប៉េសូ ( ជិត ២លានដុល្លារ )។

៣. ភូមិគ្រឹះ Boracay៖ ជាការពិតណាស់តារាប្រដាល់រូបនេះ មានទ្រព្យសម្បត្តិដ៏មានតម្លៃមួយនៅឯកោះមួយក្នុងចំណោមកោះល្អបំផុតនៅក្នុងប្រទេសហ្វីលីពីន ដែលមានតម្លៃប្រមានជា ២០០លានប៉េសូ ( ជិត ៤លានដុល្លារ)។

៤. ភូមិគ្រឹះ Forbes៖ ភូមិគ្រឹះនេះស្ថិតក្នុងតំបន់ Forbes ដែលជាផ្នែកមួយនៃតំបន់រងពិសេសបំផុតនៅម៉ាកាទីត្រូវបានគេរាយការណ៍ថាមានតម្លៃ ៣៨៨លានប៉េសូ ( ជាង ៧លាន៦សែន ដុល្លារ)។

៥. ភូមិគ្រឹះ Gen. San៖ មែនហើយ! គាត់មានមួយនៃលំនៅដ្ឋានដ៏ធំបំផុតនៅក្នុងស្រុកកំណើតរបស់គាត់ហើយវាមានតម្លៃ ១០០លានប៉េសូ។ ទោះបីជាវាមានតម្លៃថោកជាងវីឡារបស់គាត់នៅ Forbes ក៏ដោយ ក៏ប៉ុន្តែវាពិតស្អាតជាគួរឱ្យចាប់អារម្មណ៍ណាស់ តើអ្នកគិតបែបនេះដែរទេ?

៦. នាឡិកាមាស Gold Rolex៖ នាឡិកាម៉ាកល្បីនេះមានតម្លៃ ២៨លានប៉េសូ ( ៥៥៤,៣៤០ ដុល្លារ )។


7. រថយន្ត Ferarri 458 Italia៖ ឡានទំនើបដ៏ប្រណីតនេះមានតម្លៃ ១២.៥លានប៉េសូ។

៨. Road House Hotel Gen. San៖ គាត់ក៏ជាម្ចាស់សណ្ឋាគារមួយក្នងទីក្រុង General Santos ផងដែរ។


៩. ហាងលក់សម្លៀកបំពាក់ Team Pacquiao៖ វាជាហាងលក់សម្លៀកបំពាក់យីហោក្នុងស្រុក កន្លែងដែលអ្នកអាចរកសម្លៀកបំពាក់ ក៏ដូចជាស្លៀកពាក់អាវយឺត ខោជើងខ្លី ដូចអ្នកប្រដាល់បាន៕

ប្រភព៖ Livelovelaugh , KikayDepartment

COMMENTS