មេចែកអាំងប៉ាវដល់បុគ្គលិកជាលុយដុល្លារអាមេរិក មើលដំបូងស្មានតែជាលុយក្លែងក្លាយ តែតាមពិត…

ការចែកអាំងប៉ាវជាវប្បធម៌មួយក្នុងប្រទេសចិន ដែលការចែកនេះអាចធ្វើឡើងនៅក្នុងឱកាសពិសេស ពីសំណាក់មនុស្សធំទៅកាន់ក្មេងៗ និងពីសំណាក់អគ្គនាយកក្រុមហ៊ុនទៅកាន់បុគ្គលិកជាដើម។ ក្នុងអាំងប៉ាវត្រូវបានគេ ដាក់លុយតិចឬច្រើនអាស្រ័យលើទឹកចិត្ត និងធនធានរបស់ម្ចាស់អាំងប៉ាវ។ ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ និងភ្ញាក់ផ្អើល ក្រុមហ៊ុនធំនៅក្នុងប្រទេសចិន បានចែកអាំងប៉ាវដល់បុគ្គលិកខ្លួនជាលុយដុល្លារអាមេរិក តែមានរូបព្រះចៅអធិរាជចិនទៅវិញ។ ការពិតទៅរូបព្រះចៅអធិរាជចិននោះអាចបកចេញបានយ៉ាងងាយស្រួល។

មុនដំបូងអ្នកដែលបើកអាំងប៉ាវហើយឃើញលុយដូចនេះមានការងើងធ្ងល់យ៉ាងខ្លាំង និងគិតថាវាជាលុយក្លែងក្លាយ។ ហើយពេលចែកនោះអ្នកខ្លះត្រូវបានគេសួរថា តើអ្នកត្រៀមខ្លួនរួចឬនៅដើម្បីចាញលុយដុល្លារមេរិក? ហើយពេលពួកគេឆ្លើយថា ត្រៀមខ្លួនរួចហើយ និងបើកអាំងប៉ាវទៅបែជាឃើញលុយដូចនេះ ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សកម្មភាពនេះត្រូវបានគេអនុវត្តនៅតាមបណ្តាក្រុមហ៊ុនធំជាច្រើនក្នុងប្រទេសចិន ដូចជាក្រុមហ៊ុន Lenovo, ZTE, Huawei, Haier និង​ Oppo ជាដើម៕

ភក្តី

ប្រភព៖shanghaiist

COMMENTS