រថយន្តកូរ៉េ២តោនកន្លះដឹកកម្មករ​ កម្មការនីរោងចក្រ ដាច់រ៉ូទីចង្កូតជ្រុលទៅបុករបងសាលារងរបួសច្រើននាក់

ស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ កម្មការនីដាច់រ៉ូទីចង្កូតជ្រុលទៅបុករបងវិទ្យាល័យតាយាន បណ្តាលអោយមនុស្ស៩នាក់រងរបួសធ្ងន់ និងស្រាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 3D.4170 ដឹកកម្មករ កម្មការនីជាច្រើននាក់ពេញរថយន្ត ធ្វើដំណលរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុស្រាប់តែដាច់រ៉ូទីចង្កូតជ្រុលទៅបុករបងសាលាបណ្តាលអោយកម្មករ កម្មការនីរួមដំណើរក្នុងរថយន្ត៩នាក់រងរបួសធ្ងន់ និងស្រាល។ អ្នកបើកបររថយន្តខាងលើមានឈ្មោះ ជា ដាំ អាយុ៥០ឆ្នាំ មានទៅលំនៅភូមិរបើស ឃុំខ្សេត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ ហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះនៅមន្ទីរពេទ្យជីភូ៕

COMMENTS