ពេលលួចមកលួចជាមួយគ្នា ដល់ម្ចាស់គេតាមទាន់រត់ចោលគ្នាអស់!

ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋដេញចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ដែលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិបានសម្រេច នៅតាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុនកើតហេតុគេបានចេញពីធ្វើការមកដល់ផ្ទះស្រាប់តែឃើញបន្ទប់ចំហរទ្វា ស្រាប់តែឃើញជនសង្ស័យ៣នាក់យួស្បោងខោអាវចេញទៅ ភ្លាមនោះបានជនរងគ្រោះបានស្រែកឆោឡោអោយអ្នកជិតខាងជួយ ហើយនាំគ្នារត់ដេញចាប់បានម្នាក់វាយម្នាក់មួយដៃមួយជើងបែកក្បាលហូរឈាម ចំណែក២នាក់ទៀតយួចថង់ខោអាវជនរងគ្រោះឡើងម៉ូតូជិះគេចខ្លួនបាត់។​ ជនរងគ្រោះមានឈ្មោះ ជា បុរី ភេទ​ប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិកនៅក្លឹបប្ល៊ូឡាញ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ  ច​ន្ដា វុ​ទ្ធ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ។ ជនសង្ស័យខាងលើត្រូវបានប្រគលអផយសមត្ថកិច្ចយកទៅធ្វើការសាកសួរស្រាវជ្រាវរកបក្សពួកដើម្បីធ្វើការចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

COMMENTS