Bixby smart speaker របស់ក្រុមហ៊ុន Samsung នឹងចេញលក់ក្នុងពេលឆាប់ៗនេះជាមួយនឹងសមត្ថភាពខ្លាំងមិនចាញ់ HomePod របស់ Apple ឡើយ

ជាការពិតណាស់ Bixby smart assistant របស់ក្រុមហ៊ុន Samsung គួរតែត្រូវបានមកដល់ជាមួយនឹងកំពូលស្មាតហ្វូន Galaxy S8 តែម្ដង ក៏ប៉ុន្ដែក្រុមហ៊ុនបែរជាសម្រេចចិត្តចេញលក់វាក្រោយពេល S8 ទៅវិញដើម្បីធ្វើការប្រគួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple និង Google។ ដោយឡែក សម្រាប់ Bixby Voice គឺត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុន Samsung ដូចគ្នា ក៏ដើម្បីប្រគួតប្រជែងជាមួយនឹង Google Assistant និង Apple Siri ដែរ។ ទោះជាយ៉ាងណា នាពេលថ្មីៗនេះយើងទទួលបានពាក្យចចាមអារាមមួយចំនួនដែលទាក់ទងទៅនឹងការមកដល់ថ្មីនៃផលិតផល Bixby smart speaker ទៀតផង។

គួរបញ្ជាក់ផងដែរថា Bixby Smart Speaker គឺមានឈ្មោះកូដថា “Vega”។ ផលិតផលនេះត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនជាងមួយឆ្នាំហើយ ដោយរំពឹងថាម៉ូដែលនេះនឹងមានគុណភាពល្អ សមត្ថភាពខ្ពស់ និងមុខងារច្រើនផងដែរ។ ដូចនេះ ការពន្យាពេលប្រកាសចេញលក់នេះមិនមែនបណ្ដាលមកពីបញ្ហាឡើយ។

ស្របពេលជាមួយនឹងព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន Galaxy S8 ក្រុមហ៊ុន Samsung បានភ្ជាប់មកជាមួយនឹងផលិតមួយនេះមកដែរ ក៏ប៉ុន្ដែវាមិនត្រូវបានរួមបញ្ចូលមកជាមួយស្មាតហ្វូនទេ។ ក៏ប៉ុន្ដែ ក្រុមហ៊ុនបែរជាផ្ដោតសំខាន់ទៅលើ Bixby Camera ទៅវិញដែលមានសមត្ថភាពអាចស្គាល់នូវសញ្ញាសំគាល់ និងផលិតផល។ លើសពីនេះទៅទៀត Bixby ក៏មានសមត្ថភាពអាចបកប្រែភាសាបានដែរ។

Fu

ខ្មែរណូត

ប្រភព៖ slashgear

COMMENTS