ស្ទើរតែមិនជឿទេ! សេដ្ឋីស្រីថៃរូបស្រស់ បែរជាសម្រេចចិត្តលះបង់ជីវិតយុវវ័យ សាងផ្នួសសងគុណឪពុកម្ដាយ

ថៃ៖ វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលដែលនារីវ័យក្មេងម្នាក់បែរជាមានគំនិតងាកទៅខាងផ្លូវបរលោក  កោរសក់បំបួសខ្លួនចូលទៅក្នុងផ្លូវព្រះធម៌ ដើម្បីសងគុណម្ដាយ។ នាង Natta Sirirumpaivong ត្រូវបានគេហៅថា Pretty million ជាសេដ្ឋីស្រីមានសម្រស់ស្រស់ស្អាតមួយដួង និងទ្រព្យសម្បត្តិស្តុកស្តម្ភបបានសម្រេចចិត្តលះបង់កិលេស សាងផ្នួសកាលពីថ្ងៃ ២៦ មិថុនាកន្លងទៅនេះ នៅវត្ត Trivisuththam ខេត្ត Sa Kaeo ប្រទេសថៃ ដើម្បីសងគុណឪពុកម្ដាយ។

តាមរយៈការបង្ហោះសាររបស់នាងដែលបាននិយាយថា នឹងត្រលប់មកវិញក្រោយពេល ៣ខែ។ នាងបានថ្លែងអំណរគុណដល់មនុស្សជុំវិញខ្លួនជាច្រើន ហើយក៏បានសុំអភ័យទោសរាល់កំហុសអចេតនាទាំងឡាយ ដោយសង្ឃឹមថា ការសាងផ្នួសលើកនេះនឹងអាចជួយលាងជម្រះបាប និងសងគុណដល់អ្នកមានគុណនាងបានខ្លះ។ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដល់មនុស្សជាច្រើន ដោយសារតែគេមិនងាយនឹងជួបប្រទះការលះបង់សងគុណម្ដាយឪពុកបែបនេះណាស់។ គ្រប់គ្នាបានពោលពាក្យសរសើរនូវទឹកចិត្តកត្តញ្ញូរបស់នាងដែលបានបោះបង់ភាពយុវវ័យដល់ទៅ​៣ខែ ក្នុងការសាងផ្នួស៕

ប្រភព៖ kapook 

 

COMMENTS