ជាការពិតណាស់ សម្រាប់អិថិជនដែលកំពុងប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi តែងសួរទៅកាន់ក្រុមហ៊ុនថា តើពេលណាទៅទើបស្មាតហ្វូនរបស់ពួកគេអាចតំឡើងយកប្រព័ន្ធដំណើរការ Android 7.0 Nougat បាន? ដោយឡែក សម្រាប់អ្នកដែលទន្ទឹងរងចាំ ឥឡូវនេះវាបានមកដល់ហើយ។ ខាងក្រោមនេះគឺជាឈ្មោះម៉ូដែលទាំងអស់នៃស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ដែលអាចតំឡើងយក Android Nougat បាន។
គួរបញ្ជាក់ផងដែរថា កាលពីប្រមាណជាមួយខែមុន ក្រុមហ៊ុនបានធ្វើការសន្យាជាមួយនឹងអតិថិជនថានឹងនាំយកមកជាមួយនូវការ Update Android Nougat សម្រាប់ស្មាតហ្វូនមួយចំនួន។ ទីបំផុតក្នុងថ្ងៃនេះ យើងទទួលបានការបញ្ជាក់ច្បាស់ហើយទាក់ទងទៅនឹងការ Update នេះ។ យោងតាមរូបភាពដែលបង្ហោះដោយ IT Home ម៉ូដែលមួយចំនួននឹងអាចតំឡើងយក Android 7.0 បាន ហើយមិនយូរទៀតទេនឹងអាចតំឡើងយក 7.1 បានទៀត។
- ស្មាតហ្វូនដែលអាចតំឡើងយកប្រព័ន្ធដំណើរការ Android 7.0 Nougat
- Mi Max
- Mi 5
- Mi 5s
- Mi 5s Plus
- Mi 4c
- Mi 4s
- Mi Note
- Mi Note 2
- Mi MIX
- Redmi Note 4x
- ស្មាតហ្វូនដែលអាចតំឡើងយកប្រព័ន្ធដំណើរការ Android 7.1 Nougat
- Mi 6
- Mi Max 2
- Mi 5c
- Redmi 4x
ដូចនេះសម្រាប់លោកអ្នកដែលកំពុងប្រើប្រាស់ម៉ូដែលស្មាតហ្វូនខាងលើរបស់ក្រុមហ៊ុន Xiaomi អាចធ្វើការទាញយកប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយនេះយកទៅប្រើប្រាស់បាន។
Fu
ខ្មែរណូត
ប្រភព៖ gsmarena
COMMENTS