កូរ៉េខាងជើងទើបបាញ់គ្រាប់មីស៊ីលថ្ងៃមុន ឥលូវដល់វេនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាញ់ម្តង

កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងបានចូលរួមហ្វឹកហាត់ការបាញ់សាកល្បងគ្រាប់មីស៊ីលដើម្បីឆ្លើយតបទៅនឹងប្រទេសកូរ៉េខាងជើងក្នុងការបាញ់គ្រាប់មីស៊ីល។ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា៖ ការហ្វឹកហាត់បាញ់គ្រាប់មីស៊ីលនេះ គឺក្នុងគោលបំណងដាក់ការព្រមានទៅលើប្រទេសកូរ៉េខាងជើងយ៉ាងធ្ងន់ធ្ងរចំពោះការបង្ករឿងរបស់កូរ៉េខាងជើងនៅក្នុងឧបទ្វីបកូរ៉េ។ ការធ្វើតេស្ដបាញ់សាកល្បងគ្រាប់មីស៊ីលនេះធ្វើឡើងកាលពីថ្ងៃទី៤ ម្សិលមិញ។

ប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្ដរបស់កងទ័ព (ATACMS) និងគ្រាប់មីស៊ីល Hyunmoo របស់ប្រទេសកូរ៉េខាងត្បូងបានធ្វើការបាញ់តេស្ដសាកល្បងបាញ់ចូលទៅក្នុងដែនដីសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូងតាមបណ្ដាយឆ្នេរខាងកើតជិតសមុទ្រជប៉ុន។ ប្រព័ន្ធមីស៊ីលនេះត្រូវបានដាក់ពង្រាយនិងចូលរួមក្នុងការហ្វឹកហាត់នេះ។ ការបាញ់សាកល្បងនេះ ប្រទេសកូរ៉េខាងត្បូងបានបាញ់សាកល្បងគ្រាប់មីស៊ីលចំនួន១៤គ្រាប់ ហើយត្រូវបានមេដឹកនាំកូរ៉េខាងជើងមើលឃើញការបាញ់សាកល្បងនេះ។ ការបាញ់សាកល្បងនេះបានបាញ់ចេញពីភាគខាងជើងខេត្ត​​​​ Phyongan ទៅកាន់សមុទ្រជប៉ុន។ ការបាញ់សាកល្បងនេះត្រូវបានគេជឿថា គ្រាប់មីស៊ីលនេះអាចហោះបានកម្ពស់ ១៧៤១ម៉ាយ និងហោះបានរយៈចម្ងាយ៥៨០ម៉ាយ។

បុត្រ
ប្រភព៖ Dailymail

COMMENTS