ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់​ជាមួយ សហគ្រា​សកសិកម្មឈានមុខគេរបស់ប្រទេសចិន ដើម្បីធ្វើពិពិធកម្ម​ការ​ដាំដុះដំណាំស្រូវនៅ​កម្ពុជា

ក្រុមហ៊ុន Zenith Agro Group ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់​ជាមួយ សហគ្រា​សកសិកម្មឈានមុខគេរបស់ប្រទេសចិនដើម្បីធ្វើពិពិធកម្ម​ការ​ដាំដុះដំណាំស្រូវនៅ​កម្ពុជា។
•កិច្ចព្រមព្រៀងនេះ ស្របនឹងកិច្ចខិតខំប្រឹងប្រែងប្រកប​ដោយចីរភាព​របស់ក្រុមហ៊ុន​ដើម្បី​អភិ​វឌ្ឍសមត្ថភាពផលិតកម្មដំណាំផ្សេងទៀតក្រៅពីការផ្តោតលើការដាំឈើប្រណិត។
•ការសហការជាយុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យមានការចែករំលែកចំណេះធ្វើបច្ចេកទេសលើការដាំដុះស្រូវនិងបណ្តាញនាំចេញ។

ភ្នំពេញ៖ ថ្ងៃ ចន្ទ័ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ពេលវេលាម៉ោង ៤ រសៀល ក្រុមហ៊ុន Zenith Agro Group (ZAG) បានចុះ​ហត្ថ​លេខាលើអនុស្សរណៈ នៃ​ការយោគ​យ​ល់ (MOU) ជាមួយក្រុមហ៊ុន Taifeihuayuan Agricultural Development Co. ,Limited (Taifeihuayuan) និងក្រុមហ៊ុន Yunnan Dongwei Agricultural Develo​pm​ent Co. , Limited (Yunnan Dongwei) ដើម្បីសហការគ្នា លើផលិតកម្មស្រូវ ​និងការធ្វើ​ពាណិជ្ជ​កម្មលើវិស័យនេះ​។
ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្រុមហ៊ុន Taifeihuayuan មាន​បំ​ណ​ង​នាំយកបច្ចេកវិជ្ជារបស់ខ្លួន នៅក្នុងការដាំដុះស្រូវចូលមកក្នុងប្រទេសកម្ពុជា និងជួយក្រុមហ៊ុន ​ZAG លើវិស័យបច្ចេកទេស។ ពួកគេក៏នឹងនាំក្រុមស្រាវជ្រាវមក​ពីណានជីង ដែលមានឯក​ទេស​ក្នុង​ការដាំដុះស្រូវ នៅភាគខាងត្បូងនៃប្រទេសចិន។ កាលពីមុនសហគ្រាស​កសិកម្ម ​បាន​ទទួ​ល​ជោគ​ជ័យជាច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានទំនុកចិត្តក្នុងការផ្តល់ឱ្យក្រុមហ៊ុន ZAG នូវការធានាការអនុវត្ត នៃការផលិតស្រូវជាអប្បបរមាចំនួន  ១២ តោន ក្នុងមួយហិកតា ​(ប្រមូល​ផល ២ ដង) ក្នុងមួយឆ្នាំៗ ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Yunnan Dongwei ដែលមានបទពិសោធន៍ ​និងបណ្តាញយ៉ាង​ទូលំទូលាយ ​ក្នុង​ការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម នៅក្នុងប្រទេសចិន និងជួយក្នុងការនាំចេញអង្ករ​កម្ពុជា ​ដែលផលិតដោយក្រុមហ៊ុន ZAG ដោយប្រើបច្ចេកវិទ្យារបស់ Taifeihuayuan ទៅកាន់​ប្រទេស​ក្នុង​​តំបន់ រួមទាំងនាំចេញទៅប្រទេសចិនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងធ្វើការ​ដើម្បី​ផ្គត់​ផ្គង់​អង្ករ រហូតដល់ ៨០,០០០ តោន ពីកម្ពុជាទៅចិនក្នុងឆ្នាំ ២០០៨ ។ ជាមួយនឹងកិច្ចសហការនេះ ZAG និងទទួលបានជំនាញបទ​ពិសោធន៍​បទ ​និង​បណ្តា​ញ​របស់ Taifeihuayuan និង Yunnan Dongwei  ដើម្បីធ្វើពិពិធកម្មអាជីវកម្ម​កសិកម្មរបស់ខ្លួន និង​ដាំ​ដុះ​ស្រូវលើចំការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូច​ជាការនាំចេញ​ផលិត​កម្មទៅប្រទេស​ចិន​។

បច្ចុប្បន្ននេះ ក្រុមហ៊ុន ZAG ដែលគ្រប់គ្រងចំការ​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​​ ផ្តោត​លើការដាំដុះឈើច័ន្ទន៍ក្រស្នា ដែលជាផលិតផលដ៏កម្រមួយ​ ដែលត្រូវបាន​ស្វែងរក​យ៉ាងខ្លាំង ​ដោ​យ​សារតែក្លិនក្រអូបរបស់វា ក៏ដូចជាគុណសម្បត្តិឱសថ។ នៅក្នុងដំណាក់កាលដំបូង នៃគម្រោងដាំដុះស្រូវរបស់ខ្លួន ក្រុមហ៊ុន ZAG គ្រោងនឹង​ចាប់​ផ្តើមដាំដុះស្រូវ ទ្រង់ទ្រាយតូចនៅលើដី ២០០ ហិកតា និងបង្កើនបន្តិចម្តងៗ​រហូតដល់ ១,០០០ ​ហិកតា។ នៅដំណាក់កាលបន្ទាប់ ក្រុមហ៊ុនមានគោលដៅ ដាំស្រូវររហូតដល់ ១០, ០០០ ហិក​តា ​នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវ មកពីស្ថានីយ៍ពិសោធន៍កសិកម្មស៊ីនយ៉ាង វិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មខេត្តជាំងស៊ូ (Jiangsu Academy of Agricultural Sciences) ក៏នឹង​ផ្តល់ការជួយេជ្រោមជ្រែងដល់ ZAG តាមរយៈការចែករំលែកចំណេះដឹង ​និងសមត្ថ​ភាព​របស់​ពួកគេ លើការច្នៃប្រឌិតវិទ្យាសាស្រ្ត ដែលអាចជួយដល់ការអភិវឌ្ឍកសិកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ លោក Danny Wang នាយកគ្រប់គ្រងក្រុមហ៊ុន ZAG បានមានប្រសាសន៍ថា ” ការធ្វើ​ពិពិ​ធ​​កម្មផលិតកម្មដំណាំផ្សេងៗ​ដូចជា៖ ស្រូវ​ជាដើមនេះ​គឺ ស្របជាមួយ​កិច្ចខិតខំប្រឹង​ប្រែង ​ប្រកប​ដោយចីរភាពរយៈពេលយូរអង្វែងរបស់ក្រុមហ៊ុន។ ជាមួយនឹងការគាំទ្រ​ យ៉ាងរឹងមាំពី​នាយក​ដ្ឋា​នអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា យើងមានទំនុកចិត្តថា កិច្ចសហការជាយុទ្ធសាស្ត្រនឹងនាំ ZAG ឱ្យក្លាយទៅជាក្រុមហ៊ុនអាជីវកម្មកសិ -ឧស្សាហកម្មឈានមុខគេនៅអាស៊ី”។

លោក Fu Xue Jun អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Taifeihuayuan បានមានថ្លែងថា ” យើង​បាន​ពិភាក្សាជាមួយគ្នា ជាច្រើនលើកមកហើយ ជាមួយ ZAG ​ហើយខ្ញុំគិតថាវាជាពេលវេលា​សម​ស្រប ដើម្បីធ្វើការដាំដុះស្រូវ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ខ្ញុំមានក្តីរំភើបចំពោះកិច្ចសហការនេះ​ ព្រោះវានឹងជួយឱ្យយើងនាំយកបទពិសោធ និងចំណេះដឹងបច្ចេកទេសពីក្រុមហ៊ុន Beidahuang Group (ក្រុមហ៊ុនមេ) មកប្រទេសកម្ពុជា និងជួយ​ធ្វើឱ្យ​ល្អ​ប្រសើរ ដល់សហគមន៍​កសិកម្ម​មូលដ្ឋា​ន​​នៅទីនោះ”។
លោក Wang Min Xiang អគ្គនាយកក្រុមហ៊ុន Yunnan Dongwei បានលើកឡើង​ថា “មាន​តម្រូវការកើនឡើងខ្លាំង សម្រាប់អង្ករកម្ពុជា នៅក្នុងប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដោយ​សារតែប្រជាជនចិន កាន់តែសម្បូរបែប​ ក៏ដូចជាទីផ្សារយល់ថាប្រទេសកម្ពុជា ​ជាកន្លែង​ដែល​ដី​មិនត្រូវបានបំពុល ហើយអាចផលិតអង្ករមានគុណភាពល្អ។ អង្ករកម្ពុជា ​បាន​ឈ្នះពានរង្វាន់​អង្ករ​​ល្អបំផុតរបស់ពិភពលោក អស់រយៈពេលបីឆ្នាំមកហើយ នេះក៏ជាហេតុផលមួយ ដ៍ធំមួយ ​ហើយ​​ខ្ញុំគិតថាទីផ្សារនេះ មានឆន្ទៈក្នុងការចំណាយ ដើម្បីស្គាល់អង្ករខ្មែរ “។

អំពីក្រុមហ៊ុន Zenith Agro Group

Zenith Agro Group (ZAG) គឺជាក្រុមហ៊ុនកសិកម្មអន្តរជាតិ​មួយ ដែលមានទីស្នាក់ការ​នៅ​​សិង្ហបុរី ​ដោយមានវត្ត មានរឹងមាំ នៅឥណ្ឌូចិន។ បច្ចុប្បន្ននេះក្រុមហ៊ុន ZAG បានផ្តោតលើ​លើ​កា​រដាំដុះច័ន្ទន៍ក្រស្នា (agarwood) ដែលជាទំនិញដ៏កម្រមួយ ដែលត្រូវបានគេស្វែងរកយ៉ាងខ្លាំង​ ដោយសារតែក្លិនរបស់វា ក៏ដូចជាគុណសម្បត្តិឱសថនិងជំនឿ។ ក្រុមហ៊ុន​គ្រប់គ្រងចំការ​ច័ន្ទន៍​ក្រស្នារបស់ខ្លួន និងគ្រប់គ្រងបច្ចេកវិទ្យាបច្ចេកវិទ្យា ដែលអាចអាចបង្កើតទិន្នផលច្រើន។ ZAG​ ក៏មានរោងចក្រនៅនឹងកន្លែង ក្នុងប្រទេសកម្ពុជា ដើម្បីដំណើរ​ការវត្ថុ​ធាតុដើម​ និងផលិតផល​ប្រើប្រាស់ផ្សេងៗ។ ក្រុមហ៊ុន ZAG ចូលទៅក្នុងទៅផ្សារហ៊ុនអូស្ត្រាលី (ASX) តាមរយៈ​ក្រុម​ហ៊ុន​ ដែលចុះបញ្ជី ASX ។

អំពីក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្ម Taifeihuayuan

Taifeihuayuan Development Co. , Limited (Taifeihuayuan) គឺជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់ Beidahuang Group ដែលជាក្រុមហ៊ុនចុះបញ្ជី និងជាក្រុមហ៊ុនជំនួញកសិកម្មនិងកសិ – ពាណិជ្ជកម្មធំបំផុតរបស់ចិន។ ដោយបង្កើតឡើងក្នុងឆ្នាំ ២០១០ Taifeihuayuan មានកិច្ច​សហ​ប្រតិបត្តិការរយៈពេលវែង ជាមួយបណ្តាប្រទេសជាច្រើនដូចជា៖ កម្ពុជា មីយ៉ាន់ម៉ា កាហ្សាក់ស្ថាន វ៉ានូអាទូ ​ឡាវ​អូស្ត្រាលី​ កាណាដា ​ឥណ្ឌូនេស៊ី ​ប៉េរូ ​និងម៉ុងហ្គោលី​ ព្រមទាំងបណ្តាប្រទេស កោះប៉ា​ស៊ី​ហ្វិកមួយចំនួនទៀតផង។ ពួកគេអាចជួយ ក្នុងគម្រោងកសិកម្ម នៅក្នុង​តំបន់ទាំងនេះ ដោយ​សារតែ​បទពិសោធ ដ៏ធំទូលាយ និងចំណេះដឹងបច្ចេកទេសរបស់ពួកគេ នៅក្នុងបច្ចេកវិទ្យាកសិកម្ម។

អំពីក្រុមហ៊ុន Yunnan Dongwei Agricultural Development Co. , Limited

ក្រុមហ៊ុន Yunnan Dongwei Agricultural Development Co. , Limited គឺជាក្រុម​ហ៊ុន​ដែល​មានមូលដ្ឋាន នៅខេត្ត យុនណាន ក្នុងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម នៅក្នុងប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុននេះ ផ្តល់ដំណោះស្រាយ​ ធ្វើពាណិជ្ជកម្មលើដំណាំជាច្រើន នៅក្នុង​ប្រទេស​ចិន ដែល​មានបណ្តាញយ៉ាងទូលំទូលាយ។

COMMENTS