មុខអាក្រក់ហើយចិត្តអាក្រក់ទៀត! ឃើញប្តីគេមិននៅ ប៉ុងប៉ងចាប់រំលោភប្រពន្ធគេ

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយប៉ុនប៉ងរំលោភសេពសន្ថវៈប្រពន្ធគេ តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង០០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិ​ពោធិ៍រាម្មា​ ឃុំ​ព្រែកស្ដី​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល។

ជនរង​គ្រោះ​មានឈ្មោះ​ ស.គ.ស ភេទ​ស្រី​ អាយុ​ ៣៣ឆ្នាំ​ មុខរបរមេផ្ទះ ចំណែកឯជន​សង្ស័យ​មានឈ្មោះ​ ស្រ៊ន​ ស្រ៊ុយ​ ភេទ​ប្រុស​ អា​យុ៤២ឆ្នាំ​ មុខរបរកសិករ អ្នកទាំង២រស់នៅ​ភូមិ-ឃុំកើតហេតុខាងលើ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរង​គ្រោះ​កំពុងតែដេក​ក្នុង​មុងជាមួយនឹងកូន​ប្រុស២នាក់ទៀត ក្រោយពេល​ប្ដីរបស់​ជនរងគ្រោះ​បានទៅ​កាប់​ជ្រូក​ឱ្យ​គេនៅខាង​មុខផ្ទះ​។ លុះក្រោយពេលឃើញប្ដីមិននៅផ្ទះដូចនេះ ជនសង្ស័យ​បានបើកមុង​ចូលធ្វើ​សកម្មភាព​ចាប់ជនរងគ្រោះរំលោភ​សេពសន្ថវៈ​ ប៉ុន្ដែ​ដោយ​ជនរងគ្រោះ​ដឹង​ខ្លួន​ទាន់ ក៏បាន​ច្រានជននោះ​ចេញ​នឹង​ស្រែក​ឱ្យ​គេជួយ​ បន្ទាប់​ផ្អើល​ឆោឡោ​ឡើងជន​សង្ស័យ​បានរត់​គេចបាត់តែ​ម្ដងទៅ។

ក្រោយមកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដីតែម្ដង ។ ក្រោយទទួលបានបណ្ដឹង​ កម្លាំង​នគរបាលប៉ុស្ដិ៍បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដើម្បី​ចាក់​ការ​បន្ត​តាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាចូលទៅក្នុងមុងរបស់ជនរងគ្រោះ ក្នុងគោលបំណង ដើម្បីចាប់រំលោភសេពសន្ថវៈជនរងគ្រោះ ប្រាកដមែន ដោយាសារតែប្ដីនាងពុំនៅ តែត្រូវនាងដឹងខ្លួនទាន់រួចធាក់ខ្លួនចេញ រួចខ្លួនបានគេចខ្លួនប្រាកដមែន៕

COMMENTS