កក្រើកតែម្តង ក្រុមហ៊ុន Ganzberg នឹងរៀបចំពិធីជប់លៀង Miss Global Night 2017 ដែលមានតារាកិត្តិយសល្បីៗជាច្រើនចូលរួម

នៅរាត្រីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមហ៊ុនសាបៀរ Ganzberg នឹងរៀបចំកម្មវិធីជប់លៀងដ៏ធំមួយគឺ កម្មវិធី Miss Global Night 2017 ដែលនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ កម្មវិធីជប់លៀងនោះផងដែរ ក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ដែលមានឈ្មោះបោះសម្លេងជាច្រើនប្រចាំផលិតកម្មហង្សមាស ហើយភ្ញៀវកិត្តិយសនឹងបានក្រេបរសជាតិស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ ព្រមជាមូួយនឹងតំណែងកំពូលសម្រស់ Miss Global 2017 ផងដែរ។

ក្នុងនោះផងដែរក្រុមហ៊ុនស្រាបៀរ Ganzberg នឹងធ្វើការប្រកាសបញ្ចូលរង្វាន់ដ៏ធំសម្បើមសម្រាប់គូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ Ganzberg ដើម្បីរៀបចំក្នុងពិធីអាពាហ៌ពិពាហ៌ ដែលរង្វាន់សរុបមានចំនួនរហូតដល់ទៅ១,៥០០,០០០ដុល្លារផងដែរ។


COMMENTS