នារីបរទេស២នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់មិនដឹងស្លាប់តាំងពីពេលណា

ខេត្តកំពង៖ នារីវ័យក្មេងបរទេស២នាក់ ដែលម្នាក់ជនជាតិអង់គ្លេស និងម្នាក់ទៀតជនជាតិកាណាដា បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “Money Republic” បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅសំណាក់យីហោខាងលើ នៅ​ភូមិ១ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត។

ជនរងគ្រោះទាំង២នាក់មានទី១-ឈ្មោះ AMISOLA ABBEY GAIL ថ្ងៃខែ​ឆ្នាំ​កំណើត ៩.៥.១៩៩០ ជនជាតិ​កាណាដា កាន់​លិខិតឆ្លងដែន​លេខ HH472236 និង​ទី២-ឈ្មោះ SEYMOUR NATALIE JADE ថ្ងៃខែ​ឆ្នាំ​កំណើត ៩.៦.១៩៩៥ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 5029790។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះ​ទាំង២ត្រូវបាន​គេ​ដឹកយកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ ដើម្បីសង្គ្រោះ ប៉ុន្តែ​ពួកនាងបាន​ស្លាប់តាំងពី​នៅក្នុង​ផ្ទះសំណាក់​មកម្ល៉េះ។ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានសង្ស័យថា ពួកនាងប្រើប្រាស់ថ្នាំហួសកម្រិតទើបបណ្តាលឲ្យស្លាប់បែបនេះ។ ទោះជាយ៉ាងណា មន្ត្រីជំនាញមិនទាន់ហ៊ានអះអាងនៅឡើយទេ ត្រូវ​រង់ចាំ​ការធ្វើកោសល្យ​វិ​ច្ច័​យសិន៕

COMMENTS