Ronaldo ណែនាំឲ្យ Juventus នាំយកអ្នកចាំទី Keylor Navas ពីក្លឹបអធិរាជសរ Real Madrid

អ្នកចាំទី Keylor Navas កំពុងមានការមិនសប្បាយចិត្តជាមួយនឹងតួនាទីរបស់គេនៅឯក្លឹបអធិរាជសរ Real Madrid ក្រោយអ្នកចាំទី Thibaut Courtois បង្ហាញវត្តមានជាមួយនឹង Real Madrid កាលពីដើមរដូវកាលកន្លងមក ខណៈដែលពេលនេះ Navas កំពុងស្វែងរកផ្លូវចាកចេញពី Real Madrid ទៅតាមអតីតមិត្តរួមក្រុមរបស់គេនៅឯប្រទេសអុីតាលី។

កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Cristiano Ronaldo បានណែនាំអតីតមិត្តរួមក្រុមរបស់គេគឺអ្នកចាំទី Keylor Navas ទៅកាន់ក្លឹបសេះបង្កង់ Juventus ដោយលើកឡើងថាអ្នកចាំទីសញ្ជាតិកូស្តារីការូបនេះបានដើរតួនាទីដ៏សំខាន់ជួយឲ្យក្លឹបឈ្នះពានរង្វាន់ UEFA Champion League ជាពិសេស Navas បានជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ជាច្រើន។

បច្ចុប្បន្ននេះក្លឹបសេះបង្កង់ Juventus សល់តែអ្នកចាំទីពីរនាក់តែប៉ុណ្ណោះគឺអ្នកចាំទី Mattia Perin និង Wojciech Szczesny បន្ទាប់ពីអ្នកចាំទីចាស់វស្សា Gianluigi Buffon ចាកចេញពីក្លឹបយក្សអុីតាលីនេះកាលពីបញ្ចប់រដូវកាលមុន។ ពេលនេះអ្នកចាំទី Keylor Navas កំពុងស្ថិតនៅក្នុងការពិចារណារបស់ Juventus ក្រោយពេល Ronaldo ណែនាំឲ្យ Juventus ទិញ Navas ពី Real Madrid។

បុត្រ

ប្រភព៖ Goal