មិនគួរអោយជឿមែន ! សណ្ឋាគារសំរាប់អ្នកស្អប់ពន្លឺថ្ងៃត្រូវបានគេប្រដូចទៅស្នូលរបស់ Hamburger ដោយសារតែវាត្រូវសាងឡើងនៅកន្លែងបែបនេះ

ប្រទសចិន ៖ ក្នុងសម័យនេះមនុស្សចូលចិត្តចំនាយពេលវេលាសម្រាករបស់គេទៅដើរកំសាន្តនៅកន្លែងបែបធម្មជាតិៗផ្សេង និងកន្លែងដែលមានលក្ខណៈពិសេសប្លែកៗដែលមិនធ្លាប់បានជួប។ ប្រភពព័ត៌មានចិនបានចំផ្សាយពីសណ្ឋាគារដ៏ចម្លែកមយដែលកំពុងក្លាយទៅជាគោលដៅរបស់អ្នកទេសចរណ៍ដែលនឹងទៅកំសាន្តនៅខេត្ត Shaanxi ប្រទេសចិន។ សណ្ឋាគារនេះជាសំណង់អគារមួយដែលមានលក្ខណៈប្លែកពីអគារដទៃៗទៀត វាបានលាក់ខ្លួននៅចំកណ្តាលជម្រាលភ្នំ។

សណ្ឋាគារនេះមានកម្ពស់៨ជាន់ ដែលជាត្រូវបំផុតសំរាប់អ្នកដែលចូលចិត្តគេងបែបមិនមានពន្លឺថ្ងៃចូលទៅរំខាន មិនត្រឹមតែប៉ុណ្ណោះនោះទេវាមានភាពស្រស់ស្អាតអមជាមួយនឹងទេសភាពជម្រាលនៅអមសងខាងនេះផង។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះដែលបានឃើញរូភាពសណ្ឋាគារនេះបានពោលថា សណ្ឋាគារមួយនេះប្រៀបដូចជាស្នូលរបស់ហាំប៊ឺហ្គឺអ៊ីចឹង។ យ៉ាងណាសណ្ឋាគារនេះត្រូវបានទទួលស្គាល់ថាជាសណ្ឋាគរដែលមានលក្ខណៈប្លែកពិសេសពីគេ ភ្ញៀដែលចូលមកស្នាក់នៅទីនេះអាចគេស្តាប់សម្លេងដុំថ្មតូចធ្លាក់ទង្គិចគ្នាដូចជាបទភ្លេង។ គ្គលិកសណ្ឋាគារបានបញ្ជាក់ប្រាប់ថា ទោះបីជាមើលទៅរូបសណ្ឋាគារនេះគួរអោយស្រៀវបន្តិចមែន តែវាអាចធានាសុវត្ថភាព១០០%ដល់ភ្ញៀវដែលមកស្នាក់នៅ៕


ប្រភព ៖ shanghaiist

COMMENTS