ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​២០​និង​១០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ លួច​ទូរស័ព្ទ​ដៃ​ នៅ​ចំណុច​ក្នុង​តូប​លេខ​៣​អ៊ុតសក់​ ទី​រួម​ផ្សារ​កណ្តាលផ្លូវ​លេខ​១៣​ ភូមិ​ទី​៥​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ អធិការ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ ឈ្មោះ​ ង្វៀ​ង​ យ៉ាង​វ៉ា​ន់​ ហៅ​ជី​វ័​ន្ត​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​មិន​ប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ម្តុំ​ផ្សារ​ច្បារ​អំពៅ​ សង្កាត់​ផ្សារ​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​បាន​មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៨​ផ្លើស​ពណ៌​ខ្មៅ​ ស៊ី​មកា​ត​លេខ​ ០១៥​ ៧៩៥​ ៩៥៨​ ត្រូវ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​។​ ជន​រង​គ្រោះ​ឈ្មោះ​ ហា​ញ់​ សា​រឿ​ន​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​អ៊ុតសក់​មាន​ទីលំនៅ​ផ្ទះ​លេខ​៩​អឺ​ ផ្លូវ​លេខ​៥​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS