វៀតណាមបើកទីផ្សារលក់វត្ថុអនុស្សាវរីយ៍របស់គូស្នេហ៍ ដែលបានចែកផ្លូវគ្នា ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)

បន្ទាប់ពីបែកបាក់ជាមួយគូស្នេហ៍ មនុស្សជាច្រើនបានយកវត្ថុអនុស្សាវរីយ៍ ដែលពួកគេធ្លាប់មានរូមគ្នាទៅបោះចោល ឬកំទេចចោល ដើម្បីបំភ្លេចរឿងចាស់ៗ ព្រោះថាបើនៅតែមើលវត្ថុទាំងនោះពួកគេនៅតែនឹងឃើញរឿងចាស់ៗ និងបន្តឈឺចាប់ទៀត។ យ៉ាងណាក្តី ពេលនេះនៅក្នុងប្រទេសវៀតណាមមានទីផ្សារមួយបានបើកសម្រាប់លក់វត្ថុអនុស្សាវរីយ៍ ដែលបន្សល់ទុកក្រោយពីស្នេហាមួយត្រូវបានបែកបាក់។

គំនិតអាជីវកម្មថ្មីនេះត្រូវបានបង្កើតឡើងដោយលោក Dinh Thang ហើយផ្សារនេះមានទីតាំងនៅក្នុងទីក្រុងហូជីមិញ និងបានដាក់លក់តាមបណ្តាញអ៊ីនធើណិតផងដែរ។ អាជីវកម្មនេះបានបង្កើតឡើង ដំបូងកាលពីខែកុម្ភៈដើមឆ្នាំ ២០១៧ នេះ ហើយមកទល់នឹងពេលនេះ វាទទួលបានការចាប់អាមរម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យវៀតណាម។

យ៉ាងណាក្តី អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសម្ដែងនូវការមិនពេញចិត្ត និងមិនគាំទ្រអាជីវកម្មនេះទេ​ ដោយពួកគេបានលើកឡើងថា វត្ថុអនុស្សាវរីយ៍ប្រភេទនេះគឺជាកម្មសិទ្ធ និងជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់ គូស្នេហតែពីរនាក់ប៉ុណ្ណោះ ហើយវាមិនគួរត្រូវបានគេយកមកលក់ដូរជាសាធារណៈដូចនេះទេ៕

ភក្តី

ប្រភព៖ nextshark

COMMENTS