ម៉ូតូ Suzuki Nex ព្រលះហុងដាឌ្រីមពេញទំហឹងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលអោយរងរបួសធ្ងន់ទាំងសងខាង បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ.4219 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវលេខ៤៨៨ លុះមកដល់ផ្លូវបំបែកជា៤ដែលជាកន្លែងកើតហេតុស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ.3365 ជិះមកបុកម៉ូតូហុងដាឌ្រីមខាងលើពេញទំហឹងបណ្តាលអោយមនុស្សផ្លោងទៅម្ខាងទៀតរងរបួសធ្ងន់ធ្ងរទាំង២នាក់។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំការដោះស្រាយជាបន្ត៕

 

COMMENTS