ចាប់រំលោភក្មេងមិនទាន់គ្រប់អាយុ ធ្វើឲ្យម្តាយនាងខឹងចាប់ជនល្មោភកាមនោះចង ហើយព្រួតគ្នាវាយបញ្ចេញកំហឹង (មានវីដេអូ)

ឥណ្ឌា៖ បុរសដែលត្រូវបានគេចោទថាបានរំលោភបំពានផ្លូវភេទទៅលើក្មេងស្រីម្នាក់ ត្រូវបានម្តាយរបស់កុមាររងគ្រោះ និងស្រ្តី ជាច្រើននាក់ទៀតចាប់ចង និងព្រួតគ្នាវាយធ្វើបាបយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ ស្រយាលមួយក្នុងប្រទេសឥណ្ឌា។ ជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណលំអិតនោះទេ ហើយសូមម្បីតែ អត្តសញ្ញាណរបស់បុរសខិលខូចខាងលើក៏មិនត្រូវបានគេបង្ហាញដែរ។ យ៉ាងណាក្តី ព័ត៌មានលំអិតដែលគេទទួលបាន គឺថាបុរសនោះបានធ្វើសកម្មភាពរំលោភបំពានទៅលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់។

ក្រោយពីការប្រព្រឹត្ត សកម្មភាពនេះអ្នកភូមិរួមទាំងម្តាយរបស់ជនរងគ្រោះបានដឹង និងបានព្រួតគ្នាចាប់គាត់ចង និងវាយដោយដំបងយ៉ាង​ ខ្លាំងមុននឹងហៅប៉ូលិសមកចាប់បុរសនេះ។ វីដេអូហេតុការណ៍នេះត្រូវបានគេថត និងបានបង្ហោះចូលទៅក្នុងបណ្តាញ សង្គម ដែលមានអ្នកចូលទស្សនាយ៉ាងច្រើន។ អ្នកខ្លួះបានបញ្ចេញមតិថា បុរសនោះសមនឹងទទួលទណ្ឌកម្មបែបនេះ ឬធ្ងន់ជាងនេះទៀតផងទើបល្អ៕

ភក្តី

ប្រភព៖ dailymail

COMMENTS