ជំនាន់ក្រោយនៃស្មាតហ្វូន Nokia អាចនឹងប្រើប្រាស់បន្ទះឈីប Surge S1 របស់ក្រុមហ៊ុន Xiaomi

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិនដែលមានឈ្មោះថា Xiaomi បានប្រកាសថា ខ្លួននឹងបង្កើតបន្ទះឈីបដើម្បីប្រើប្រាស់ដោយខ្លួនឯង ហើយបន្ទះឈីបនោះមានឈ្មោះថា Surge S1។ ទាក់ទងទៅនឹងបន្ទះឈីបនោះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ octa-core រត់ដោយ core 4 2.2GHz Cortex-A53 cores សម្រាប់ការដំណើរការច្រើន និង 4 1.4GHz Cortex-A53 cores សម្រាប់ការដំណើរការធម្មតា ជាមួយនឹងប្រភេទក្រាហ្វីក Mali-T680 MP4។ ដោយឡែក សម្រាប់បន្ទះឈីបថ្មីនេះ គឺល្អបំផុតសម្រាប់ស្មាតហ្វូនធន់កណ្ដាលដូចជា Xiaomi Mi 5c ជាដើម។

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះ បានឈ្នះចិត្តមនុស្សជាច្រើនជាមួយនឹងបន្ទះឈីបថ្មីខ្លួន ដែលជាហេតុនាំឲ្យក្រុមហ៊ុន Nokia មានការចាប់អារម្មណ៍ជាខ្លាំង។ គួរបញ្ជាក់ផងដែរថា HMD Global គឺជាក្រុមហ៊ុនទទួលសិទ្ធផ្ដាច់មុខលើផលិតផល Nokia ទាំងអស់ ហើយស្របពេលជាមួយគ្នានេះដែរ ពាក្យចចាមអារាមបានលើកឡើងថា ក្រុមហ៊ុននេះនឹងធ្វើកុងត្រាជាមួយនឹងក្រុមហ៊ុន Xiaomi ទាក់ទងទៅនឹងការនាំយកបន្ទះឈីប Surge S1 សម្រាប់ជំនាន់ក្រោយនៃស្មាតហ្វូន Nokia។

ដោយឡែក យើងមិនទាន់ដឹងនៅឡើយទេថា ម៉ូដែលទាំងនោះអាចនឹងចេញលក់សម្រាប់តែទីផ្សារប្រទេសចិន រឺយ៉ាងណា ព្រោះសម្រាប់បន្ទះឈីប Surge S1 អាចនឹងមិនធ្វើការបានល្អជាមួយនឹងបណ្ដាញ LTE ទូទាំងពិភពលោក។ លើសពីនេះទៅទៀត សម្រាប់សហរដ្ឋអាមេរិកគឺច្បាស់ណាស់ថាបន្ទះឈីបនេះមិនអាចប្រើប្រាស់បានឡើយ ដូចនេះវាអាចជាបញ្ហាមួយសម្រាប់ក្រុមហ៊ុន Nokia។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS