ក្ដៅៗ! តួឯកប្រុសស្រីក្នុងរឿង Descendants Of the Sun ប្រកាសរៀបការខែតុលាខាងមុខ បន្ទាប់ពីចេញមុខបដិសេធថាដំនើរកម្សាន្តនៅកោះបាលីជារឿងចៃដន្យ

នេះគឺជាដំនឹងល្អ និងគួរឲ្យភ្ញាក់ផ្អើលមួួយសម្រាប់ហ្វេនៗ រឿងភាគកូរ៉េទាំងអស់។ បន្ទាប់ពីត្រូវប្រទះឃើញថាតួអង្គឯកប្រុស និងស្រីក្នុងរឿង Descendants Of the sun គឺលោក Song Joongki និងតារាស្រីល្បីឈ្មោះ Song Hyekyo មានការណាត់ជួបនៅខាងក្រៅ និងទៅណាមកណាជាមួួយគ្នាជាញឹកញាប់នោះ ពេលនេះអ្នកទាំង ២ តែងប្រកាសថាជារឿងចៃដន្យ ឧទាហរណ៍ដូចជាពេលនៅកោះបាលីជាដើម។

ប៉ុន្តែហាក់ដូចជាការណ៍នេះនឹងក្លាយជាការពិត ព្រោះពេលនេះតារាទាំង ២ដួងបានប្រកាសជាសាធារណៈថា នឹងមានគម្រោងរៀបការជាមួយគ្នានាថ្ងៃទី ៣១ ខែតុលាខាងមុខនេះហើយ។ តាមរយៈដំនឹងឆាប់រហ័សបែបនេះ បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនជាច្រើន មានហ្វេនមួយចំនួនបញ្ចេញភាពសោកស្ដាយ តែទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រមួយចំនួនបានជួយអបអរសាទរដល់គូស្នេហ៍មួយគូនេះផងដែរ៕

ប្រភព ៖ the coverage 

 

 

COMMENTS