ស្នេហ៍ខុសជំនាន់! កូនកំលោះ១៦ឆ្នាំ កូនក្រមុំ៧១ឆ្នាំ ប្តូរផ្តាច់ស្រលាញ់គ្នា ទោះគ្រួសារជំទាស់ ដោយសុខចិត្តសម្លាប់ខ្លួនទាំងពីរនាក់ បើមិនបានរៀបការជាមួយគ្នា (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ស្នេហាគឺទំនាក់ទំនងដែលកើតឡើងចេញពីចិត្តនឹងចិត្ត មិនប្រកាន់ពណ៌សម្បុរនិងជាតិសាសន៍និងអាយុ។ ដោយឡែកគូស្វាមីភរិយាថ្មីមួយគូនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានចាប់ដៃស្រឡាញ់គ្នាដោយមិនប្រកាន់ពីអាយុ។ យោងតាមសារពត៌មាន Coconut បានអោយដឹងថា៖ គូស្នេហ៍ខុសវ័យមួយគូដែលទើបតែរៀបការថ្មីថ្មើងធ្វើអោយអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ការរៀបអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរធ្វើឡើងនៅក្នុងកោះស៊ូម៉ាត្រាខាងត្បូង ប្រទេសឥណ្ឌូនេស៊ី។

ដោយខាងប្ដីទើបតែអាយុ១៦ឆ្នាំ​ និងប្រពន្ធមានអាយុដល់ទៅ៧១ឆ្នាំពួកគេទាំងពីរបានព្រមព្រៀងរៀបការនឹងគ្នា ប៉ុន្ដែមុនពេលពួកគេទាំងពីររៀបការ គ្រួសារខាងបុរសជាប្ដីបានបដិសេដ និងមិនយល់ព្រមអោយរូបគេរៀបការជាមួយនឹងស្រ្ដីវ័យចំណាស់នេះទេ ប្រសិនបើរៀបការគឺគ្រួសារខាងបុរសជាប្ដីមិនចូលរួមពិធីមង្គលការនេះឡើយ។ ដោយសារតែកត្តាទាំងនេះហើយ ធ្វើអោយគូស្នេហ៍១គូខាងលើបានគំរាមគំហែងសម្លាប់ខ្លួនទាំងពីរនេះ ប្រសិនបើគ្រួសារខាងប្រុសនៅតែបដិសេដការរៀបអាពាហ៍ពិពាហ៍របស់គេ។ ពួកគេទាំងពីរស្រឡាញ់គ្នាកើតឡើងដោយចិត្តនិងចិត្ត ហើយពួកគេបានសន្យាថា៖ ប្រសិនបើមាននរណាម្នាក់ស្លាប់នោះ នោះនឹងត្រូវស្លាប់ទាំងពីរនាក់គ្មានអ្នកណាទៅចោលអ្នកណាបានទេ។

បុត្រ
ប្រភព៖ Worldofbuzz

COMMENTS