យកប្តីក្រោយមក ដូចអោយគេមកអោយរំលោភកូនស្រី!

ព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលទទឹងបានធ្វើការឃាត់ខ្លួនបុរស២នាក់ដែើត្រូវជាឪពុកចុង និងឪពុកមាចុងរបស់ក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ។

ប្រភពពត៌មានបានអោយដឹងថា ក្មេងស្រីងរងគ្រោះឈ្មោះ គ.ស.ន អាយុ១២ឆ្នាំ ជនជាតិខ្មែរឥស្លាម ត្រូវបានជនសង្ស័យឈ្មោះ សុះ យ៉ា អាយុ៣២ឆ្នាំ ជាឪពុកចុង និងឈ្មោះ កុប ម៉ាន អាយុ៣០ឆ្នាំ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈជាបន្តបន្ទាប់ដោយលើដំបូងប្រព្រឹត្តនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ និងលើកចុងក្រោយព្រឹកថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០១៧ ទើបបែកធ្លាយដល់ម្តាយក្មេងស្រីងរងគ្រោះមកដាក់ពាក្យបណ្តឹងហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនល្មើសទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់៕

COMMENTS