សាកសពមានអាយុកាលជាង១៧០០ឆ្នាំនៅរក្សាទំរង់រូបរាងទាំងមូល ត្រូវបាន​គេរកឃើញនៅក្នុងប្រទេសចិន

ប្រទេសចិន ៖ បើនិយាយពីសាកសពដែលអាចរក្សារូបរាងបាន​រយៈពេលរាប់ពានឆ្នាំគេប្រាកដជា នឹកឃើញដល់ប្រភេទសាកសព Mummy របស់ពួកអេហ្ស៊ី។ តែមិនមែនមានតែប្រទេសអេហ្ស៊ីទេដែលាមានសាកសពដែលអាចរក្សារូបរាងរបស់ខ្លួននៅដដែលបាន​នោះ វាអាចនឹងមាននៅប្រទេសផ្សេងទៀតដែរយើងមិនបាន​ដឹង។ តាមរយៈសារពត៌មានចិនមួយបាន​អោយដឹងថា នៅក្នុងពេលថ្មីៗនេះប្រទេសចិនបានរកឃើញសាកសពមួយដែលមានអាយុកាលជាង១៧០០ឆ្នាំ តែសាកសពនេះអាចរក្សានូវទំរង់របស់ខ្លួនបាន​យ៉ាងល្អ។

សាកសពដែលត្រូវបានគេរកឃើញនោះ គេបាន​ប្រាប់អោយដឹងថាជាសាកសពរបស់បុរសវ័យកណ្តាល មានកំពស់ប្រវែង ១.៦២ម៉ែត្រ សាកសពនេះត្រូវគេសន្និដ្ឋានមានលក្ខណៈពិសេសត្រង់ស្បែក។បើតាមបុរាណវិទូធ្វើតេស្ត DNAសាកសពនោះ រកឃើញថាគាត់អត្តសញ្ញាជាពួក Xin Feng។ សាកសពនេះត្រូវបាន​រកឃើញនៅការដ្ឋានសាងសង់មួូយកន្លែងនៅក្នុងទីក្រុងភាគពាយ័ព្យ នៃខេត្ត Qinghai ហើយឥឡូវនេះគេបាន​យកសាកសពនេះមករក្សាទុកនៅក្នុងសារមន្ទី Museum of Ethnology៕

ប្រភព ៖ CHINA PLUS

COMMENTS