ចម្លែកមែន! Galaxy Note 8 មិនទាន់ចេញរូបរាងផង ឥឡូវមានគេហទំព័រមួយចំនួនដាក់លក់ស្រោមការពារបាត់ទៅហើយ

វាអាចជារឿងមិនធម្មតាសម្រាប់យើងទាំងអស់គ្នា ដែលបានឃើញនូវគ្រឿងបរិក្ខា ក៏ដូចជាស្រោមទូរស័ព្ទនៃម៉ូដែលមួយមុនពេលប្រកាសចេញលក់ទៅទៀត។ ដោយឡែក គេហទំព័រលក់ទំនិញអនឡាញមួយដែលមានឈ្មោះថា Mobile Fun បានដាក់លក់នូវគ្រឿងទាំងអស់នោះហើយ។ មិនតែប៉ុណ្ណោះ សម្រាប់គ្រឿងបរិក្ខារបស់ Galaxy Note 7 ក៏ត្រូវបានគេហទំព័រមួយនេះដាក់ឲ្យ Pre-order តាំងពីខែកក្កដាឆ្នាំមុនដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះតែម្ដង គេហទំព័រ Mobile Fun បានដាក់ឲ្យ Pre-order ជាផ្លូវការនូវស្រោមការពារ Galaxy Note 8 ពី Olixar ដែលនេះគឺជារឿងដ៏ចម្លែកមួយ។ ជាការពិតណាស់ យើងអាចនិយាយបានថា ការផលិតនៃគ្រឿងបរិក្ខាទូរស័ព្ទ គឺជាធម្មតាត្រូវបានធ្វើទៅមុនពេលដែលពត៌មានទាំងឡាយនៃស្មាតហ្វូនត្រូវបានប្រកាសចេញ រឺដាក់បង្ហាញជាសាធារណៈ។ ដូចនេះ រាល់ការបែកធ្លាយទាំងឡាយទាក់ទងទៅនឹងរូបរាង ក៏ដូចជាអ្វីដែលស្មាតហ្វូនមានអាចជាតម្រុយដ៏ល្អមួយសម្រាប់ក្រុមហ៊ុនទាំងនោះក្នុងការផលិតគ្រឿងបរិក្ខាឲ្យបានទាន់ពេលវេលា។

តាមរយៈរូបភាពថ្មីរបស់កំពូលស្មាតហ្វូន Galaxy Note 8 បានបង្ហាញយ៉ាងច្បាស់ទាក់ទងទៅនឹងអេក្រង់ដែលម៉ូដែលនេះនឹងមានកម្រឹតបង្ហាញរូបភាព Infinity Display ហើយថែមទាំងមានទំហំធំជាង Galaxy S8 ទៅទៀត។ មួយវិញទៀត សម្រាប់ផ្នែកខាងក្រោយគឺមានបំពាក់មកជាមួយនូវកាមេរ៉ាភ្លោះ និង sensor ស្កេនស្នាមក្រយ៉ៅដៃផងដែរ។

ទាក់ទងទៅនឹងពណ៌នៃស្រោមថ្មីរបស់ Galaxy Note 8 នេះគឺមានដូចជា ខ្មៅ ប្រាក់ មាស និងខៀវ។ លើសពីនេះទៅទៀតស្រោមការពារនេះក៏អាចប្រើប្រាស់បានជាមួយនឹងមុខងារ Wireless charge ផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS