ម្តាយគេម្តាយយើង! រស់នៅគ្មានកូនចៅរកសុីដកដំឡូងដួលបាក់ដៃត្រូវគេទុកចោលអត់បាយច្រើនថ្ងៃ (មានវីដេអូ)

យោងតាមហ្វេសប៊ុកឈ្មោះ Bø Tii បានបង្ហោះវីដេអូអំពីលោកយាយម្នាក់វ័យ ៧០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត រកសុីចិញ្ចឹមជីវិតដកដំឡូង ប៉ុន្តែបែរជាដួលរងរបួសបាក់ដៃគ្មានលុយព្យាបាលរបួស ដោយប្អូនស្រីបានរៀបរាប់ថា៖ ថ្ងៃនេះខ្ញុំបានជួបលោកយាយម្នាក់អាយុ៧០ឆ្នាំ។ និយាយរៀបរាប់ទាំងទឹកភ្នែកថាស្រុកកំណេីតនៅខេត្តកំពតគ្មានកូនចៅទេ ធ្វេីការសុីឈ្ញួលជាអ្នកដកដំឡូង ១ថ្ងៃ បាន ៧០០០៛ កាត់ថ្លៃបាយអស់ ៤០០០៛ គាត់បានដួលបាក់ដៃហេីយបានគេយកមកទុកចោល នៅមន្ទីរពេទ្យគាត់គ្មានលុយ ១រៀល ក្នុងខ្លួនឡេីយ ។ តែមានស្រ្តីចិត្តល្អម្នាក់ ចេញលុយថ្លៃសម្រាកព្យាបាលអោយនៅមន្ទីរពេទ្យបាន ១០ថ្ងៃ ពេលអស់លុយនោះគ្មាននរណាម្នាក់រវល់និងគាត់ឡេីយទុកគាត់ចោលបង្អត់អាហារ ។
គាត់ឃេីញបាយដែលគេហូបហេីយនោះយកមកហូបដល់ហេីយសន្តិសុខប្រេីពាក្យសម្តីមិនសមរម្យដេញគាត់ចេញ គាត់បានដេីររហូតបានជួបនិងពួកខ្ញុំ ឃេីញគាត់ចង់ដួលក៏យកបាយនិងម្ហូបបន្តិចបន្តួចអោយគាត់ពិសារដៃរបស់គាត់ឡេីងញ័រគ្មានកម្លាំង ជេីងឡេីងហេីម ។ ហូបរួចហេីយពួកខ្ញុំក៏បានចូលគ្នាម្នាក់បន្តិចៗ បាន ៨២០០០៛ ទុកអោយគាត់ធ្វេីដំណេីរទៅស្រុកវិញ ។ គាត់សប្បាយចិត្តណាស់ព្រោះថាខានស្គាល់លុយរយះពេលកន្លះខែហេីយសួរថាមានអារម្មណ៍យ៉ាងណាបេីម្នាក់នេះជាម្តាយយេីង ឬជាយាយរបស់យេីង ?? ចុះហេតុអីក៏គ្រូពេទ្យដាច់ចិត្តដល់ថ្នាក់នេះ ចុះបេីគាត់មានគ្រោះថា្នក់អ្នកណាទទួលខុសត្រូវ ?? គួរពិចារណាឡេីងវិញផង នេះហេីយជីវិតអ្នកក្រគួរអោយអាណិតលោកយាយណាស់ ។

ក្រោយពីប្អូនស្រីខាងលើបានបង្ហោះនូវរឿងរ៉ាវដ៍គួរឲ្យកម្សត់ខ្លោចចិត្តនេះមានមហាជនដែលបានលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសួររកលោកយាយកម្សត់វ័យ ៧០ឆ្នាំ ដែលមានទីលំនៅនាខេត្តកំពត ដោយមានបំណងចង់ជួយបរិច្ចាគ និងឧបត្ថម្ភ ប៉ុន្តែគួរឲ្យសោកស្តាយម្ចាស់គណនីហ្វេសប៊ុកខាងលើក្រោយពីជូនលុយដល់លោកយាយដើម្បីមានស៊ោហុយធ្វើដំណើរទៅស្រុកកំណើតហើយ ដោយមិនបានដឹងថាមានទីលំនៅ ឬលេខទូរស័ព្ទ ឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការទាក់ទងជួយដល់លោកយាយចាស់ជរានោះឡើយ ៕


COMMENTS