នេះហើយជីវិត! លោកតាម្នាក់ចាស់ជរាហើយ អង្គុយលក់សាំងទាំងមេឃភ្លៀង (មានវីដេអូ)

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ly Srey Leak I  បានបង្ហោះរូបភាពនិងវីដេអូអំពីលោកតាម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ អង្គុយលក់សាំងនៅបណ្តោយផ្លូវ ៩៥ កែវផ្លូវ ៣៦០ ក្បែរហាងលក់គ្រឿងសមុទ្រចរណៃ ជិតស្តុបមេភ្លើង ដោយមានចិត្តសប្បុរសធម៍ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបានជួយទិញសាំងដែលនៅសល់ទាំងអស់ ហើយក៏បានអំពាវនាវដល់មហាជននានា និងរៀបរាប់ថា៖ មិនដឹងមួយលីត្រ អ៊ុំចំណេញបានប៉ុន្មានទេ? ហេីយមួយថ្ងៃលក់បានប៉ុន្មានលីត្រទៅ ?ខ្ញុំឈប់ញាំអីក្បែរនឹង បណ្តេាយផ្លូវ 95 កែងផ្លូវ360 ក្បែរ កន្លែងលក់គ្រឿងសមុទ្រ ឈ្មេាះចរណៃ​ ឃេីញគាត់អង្គុយលក់សាំង ក៏ជួយទិញគាត់បង្ហេីយទៅ​អេាយគាត់ឆាប់បានទៅផ្ទះមេឃកំពុងភ្លៀងផង បងបងដែលបានឃេីញគាត់សូមជួយជួយចូលចាក់សាំងគាត់ផង ជួយស៊ែរផង បងបង ៕

COMMENTS