គ្រួសារមួយមានសមាជិក៥នាក់នាំគ្នាលោតសម្លាប់ខ្លួនពីលើរថភ្លើងយ៉ាងអាថ៍កំបាំង

ឥណ្ឌា៖ គ្រួសារមួយដែលមានសមាជិក៥នាក់បានរួមគ្នាលោតសម្លាប់ខ្លួនពីលើរថភ្លើងយ៉ាងចម្លែកបំផុត។ ហេតុការណ៍បានកើតឡើង នៅក្នុងក្រុង Sambalpur ភាគខាងកើតប្រទេសឥណ្ឌា។ គ្រួសារមួយនេះមានឪពុកឈ្មោះ  Dharanidhar Panda និងប្រពន្ធឈ្មោះ Sangeeta និងកូនស្រី៣​នាក់ផ្សេងទៀត ដែលមានអាយុចាប់ពី ១៣ ដល់ ២០ឆ្នាំ។

បើតាមសាក្សីដែលបានស្គាល់ក្រុមគ្រួសារនេះ បានឲ្យដឹងថា លោក Dharanidhar Panda គឺជាគ្រូបង្រៀនតន្ត្រីម្នាក់ដ៏មានប្រជាប្រិយភាព ហើយរូបគាត់ជាមនុស្សចិត្តល្អ និងមានមនុស្សជាច្រើនស្រលាញ់ និងគោរពគាត់។ គេមិនបានដឹងទេថា តើគាត់មានរឿងអី្វឲ្យប្រាកដ ទើបគាត់រួមទាំងសមាជិកគ្រួសារសម្រេចចិត្តធ្វើដូចនេះ។ មុនថ្ងៃកើតហេតុគេបានឃើញគាត់ទៅសាលាបង្រៀន និងបានបំពេញភារកិច្ចដូចធម្មតា។

ស្រាប់តែក្នុងថ្ងៃកើតហេតុគាត់បាននាំប្រពន្ធ និងកូនធ្វើដំណើរតាមរថភ្លើង និងបានធ្វើសកម្មភាពសម្លាប់ខ្លួនទាំងគ្រួសារតែម្តង។ ឃាតកម្មនេះបានធ្វើឲ្យមហាជនទូទៅ សិស្សរៀនថ្នាក់តន្ត្រី រួមទាំងប៉ូលិសផង តក់ស្លុត និងមានចម្ងល់ជា ខ្លាំង។ យ៉ាងណាក្តីពេលនេះ ក្រុមអ្នកជំនាញកំពុងតែបើកការស៊ើបអង្កេតបន្ថែមទៀត ក្រែងមានព័ត៌មានបន្ថែមជុំវិញករណីនេះ៕

ភក្តី

ប្រភព៖mirror

COMMENTS