មហាជនផ្ទុះចម្ងល់បន្ទាប់ពីកញ្ញា សន ផល្លិកា​ លែងចេញចម្រៀងថ្មីៗក្នុងផលិតកម្មរស្មីហង្សមាសដូចមុន

កាលពីប៉ុន្មានម៉ោងមុននេះហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាសបានធ្វើការប្តូររូប cover នៅលើផេក ។ ក្នុងនោះមហាជនមួយចំនួនដែលជាអ្នកគាំទ្របានបញ្ចេញមតិជុំរិញរឿងរឿងដែលកញ្ញា សន ផល្លិកា បានចូលជាតារាចម្រៀងរស្មីហង្សមាសជិត ៣ឆ្នាំមកហើយប៉ុន្តែបែរជាសព្វថ្ងៃនេះលែងឃើញខាងផលិតកម្មបញ្ចេញចម្រៀង ឬអាល់ប៊ុមឲ្យកញ្ញាច្រៀងដូចកាលចូលច្រៀងក្នុងផលិតកម្មដំបូង ។
មហាជនបានធ្វើការសំណូមពរ ឲ្យខាងផលិតកម្មជួយបញ្ចេញចម្រៀងថ្មីៗឲ្យ កញ្ញា សន ផល្លិកា ច្រៀងផងព្រោះហាក់ដូចជាពុំសូវឃើញមានវត្តមានកញ្ញាមានចម្រៀង ឬច្រៀងនៅតាមខនសឺតនានា នៅលើកញ្ជក់ទូរទស្សន៍ជាដើម ។ គួរបញ្ជាក់ផងដែលថាកញ្ញា សន ផល្លិកា ជាអតីតតារាចម្រៀងនៅក្នុងផលិតកម្ម ប៊ីកមែន និងបានផ្លាស់ទ្រនំមកក្លាយជាសមាជិករបស់ផលិតកម្មរស្មីហង្សមាសកាលពីចុងឆ្នាំ២០១៤ និងបានចេញអាល់ប៊ុមច្រៀងឆ្លើយឆ្លងជាមួយនឹងលោក ឆន សុវណ្ណរាជ ដូចជាបទ “ហេតុផលមិនចេះចប់” និង “មនុស្សស្រីគិតច្រើន មនុស្សប្រុសគិតងាយ” ជាដើម ៕
មតិមហាជន៖

COMMENTS