គង់ ចាន់ស្រីមុំ លក់សំលៀកបំពាក់ ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ទទួលជោគជ័យយ៉ាងខ្លាំង ដល់ថ្នាក់ភ្ញៀវអង្គុយចាំទិញឥវ៉ាន់

កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ថ្ងៃមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានប្រកាសដាក់លក់សំលៀកបំពាក់ កាបូប និងស្បែកជើងរបស់អ្នកនាង ដើម្បីប្រមូលថវិការជូនដល់មន្ទីរពេទ្យគន្ធបុប្ជា ដែលសំលៀកបំពាក់ កាបូប និងស្បែកជើងទាំងអស់នោះ អ្នកនាងដាក់ក្នុងតំលៃចន្លោះពី៥ដុល្លារទៅដល់២៥ដុល្លារ តែប៉ុណ្ណោះ ហើយក្រោយពីអ្នកនាងបានប្រកាសមិនបានប៉ុន្មានផង គេសង្កេតឃើញបងប្អូនជាច្រើននាំគ្នាទៅទិញឥវ៉ាន់ទាំងនោះ ដែលជារបស់ Brand Brand និងមានតម្លៃធូរថ្លៃ ហើយបានចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ជាទៀត។

ក្រោយពីដាក់លក់ឥវ៉ាន់ទាំងនោះនៅហាង Momo Bysreymom រួចមក ទាំងសំលៀកបំពាក់ ស្បែក និងកាបូបបានឲ្យពីស្តង់តែម្តង ហើយអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានថ្លែងអំណរគុណដល់បងប្អូន ដែលបានចូលរួមជាមួយនឹងមូលនិធីនេះផងដែរ ដោយអ្នកនាងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ការដាក់លក់ជើងទី 1និងទី2 គឺ ជិតអស់ពីស្តង់ហើយ ឃើញថាពិតជាមានការគាំទ្រពីបងប្អូនជាច្រើនមែនទែន ដល់ថ្នាក់កាត់មកអង្កុយចាំអីវ៉ាន់បន្តរ ឃើញថាពិតជាមានការគាំទ្រខ្លាំងណាស់ ហើយក៏សូមអរគុណទៅដល់បងប្អូនទាំងអស់ដែលមានចិត្តក្នុងការចូលរួមជាមួយនិងមូនិធីមួយនេះ ហើយក៏ជាការដូរខួបកំណើតដ៏មានន័យសំរាប់នាងខ្ញុំ ពិតជាអរគុណនិងត្រែកអរមែនទែនចា៎”

COMMENTS