Sanchez’s បន្ដស្នាក់នៅបន្ដជាមួយហ្នឹងក្លឹបកាំភ្លើងធំ Arsenal ខណៈដែលក្លឹប Man City និង Bayern Munich បរាជ័យក្នុងការដេញថ្លៃយកកីឡាកររូបនេះ

បន្ទាប់ពីលេចលឺដំណឹងចង់ចាកចេញរបស់កីឡាករ Alexis Sanchez’s ទៅកាន់ក្លឹបមេឃខៀវ Manchester City ពេលនេះពាក្យចចាមអារាមនេះត្រូវបានទម្លាយ ពោលគឺ Sanchez នឹងបន្ដស្នាក់នៅជាមួយហ្នឹងក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយ។

យោងតាមពីអ្នករាយការណ៍ម្នាក់ឈ្មោះ Juan Luis បានបង្ហើបអោយដឹងថា៖ ខ្សែប្រយុទ្ធ Alexis Sanchez’s គឺនឹងមិនចេញទៅណាពីក្លឹបកាំភ្លើងធំ Arsenal ឡើយ។ ការមិនចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិឈីលី​នេះ បន្ទាប់ពីក្លឹបមេឃខៀវ Manchester City និង Bayern Munich បានបរាជ័យក្នុងការដេញថ្លៃកីឡាកររូបនេះ។

គួរបញ្ជាក់ផងដែរថា ម្ចាស់ក្លឹប Bayern Munich បានច្រានចោលការចុះហត្ថលេខានាំយកកីឡាករ Alexis Sanchez’s ពីក្លឹបកាំភ្លើងធំ Arsenal ដោយសារតែ Sanchez’s បានទាមទារប្រាក់ឈ្នួលហួសប្រមាណ។​

បុត្រ

ខ្មែរណូត

ប្រភព៖ TheSun

COMMENTS