Costa ចង់វិលត្រលប់ទៅកាន់ Atletico Madrid វិញខណៈដែលលោក Conte កំពុងតាមប្រមាញ់ Lukaku

ខ្សែបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte បាននិយាយថាលោកនឹងយកខ្សែប្រយុទ្ធរបស់ក្លឹបស្ករគ្រាប់ Everton មកជំនួសដំណែងរបស់ខ្សែប្រយុទ្ធ Diego Costa។ ខណៈដែលអនាគតរបស់ Diego Costa មិនទាន់ប្រាកដថាយ៉ាងមិចនៅឡើយ។ ខ្សែប្រយុទ្ធរបស់ក្លឹបស្ករគ្រាប់ Everton កីឡាករ Romelu Lukaku កំពុងសិ្ថតនៅក្រោមតាមការប្រមាញ់របស់លោក Antonio Conte។ តំណែងរបស់កីឡាករ Diego Costa នៅតែស្រពិចស្រពិលនៅឡើយ ខណៈដែលកាលពីថ្មីៗនេះ Costa បានបដិសេដចូលរួមលេងជាមួយហ្នឹងក្លឹបអ្នកមានចិន។

ហើយអាចនឹងចាកចេញពីលីគកំពូល English Premier League នឹងវិលទៅចូលរួមក្លឹប Atletico Madrid វិញ។ ការចង់វិលទៅក្លឹប Atletico Madrid វិញរបស់កីឡាករ Diego Costa នេះបន្ទាប់ពីរូបគេទទួលរងសម្ពាធយ៉ាងខ្លាំងពីគ្រូបង្វឹកអ៊ីតាលី Antonio Conte។ កុងត្រារបស់ Costa នៅសល់ពីរឆ្នាំទៀតជាមួយហ្នឹងក្លឹបតោខៀវ Chelsea ជាមួយហ្នឹងប្រាក់ឈ្នួលប្រចាំសប្ដាហ៍ 150,000ផោន ក្នុងមួយសប្ដាហ៍។

បុត្រ
ប្រភព៖ TheSun

COMMENTS