ច្បាស់ការ​​ !!! តារាស្រីលំដាប់ជួរមុខ ​Jannine Weigel នឹងមកខ្មែរនៅខែកក្កដានេះ

តារាចំរៀងស្រីជួរមុខកូនកាត់អាល្លឺម៉ង់ដែលកំពុងមានប្រជាប្រិយភាពក្នុងតំបន់អាស៊ីអាគ្នេយ៏ ក៏ដូចជាប្រទេសក្នុងតំបន់អឺរ៉ុបដែលបទចំរៀងរបស់នាងមានអ្នកចូលទស្សនារាប់រយលាននាក់ លើបណ្តាញ Youtube នឹងធ្វើដំណើរមកកម្ពុជានៅចុងខែកក្កដានេះដើម្បីចូលរួមព្រឹត្តិការណ៍ ប្រគំតន្រ្តីដ៏ធំអស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរមួយដោយមានវត្តមានកំពូលតារាចំរៀងជួរមុខខ្មែរ ចូលរួមផងដែរ។

គួរឱ្យដឹងដែរថា ក្រៅពីមានសម្រស់ស្រស់ស្អាតហើយ តារាស្រីវ័យ ១៨ឆ្នាំជួរមុខរូបនេះ នាងក៏ធ្លាប់បានចូលរួមសកម្មភាពប្រគំតន្រ្តីមនុស្សធម៏រៃអង្គាសប្រាក់ចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយដល់កុមារកម្ពុជាផងដែ។​ មិនតែប៉ុណ្ណោះនាងអាចនិយាយបាន ៥ ភាសាផ្សេងៗពីគ្នា ថែមទៀតផង ដូចជា ភាសាថៃ អង់គ្លេស អាល្លឺម៉ង់ ចិន និងវៀតណាម បន្ថែមពីលើវិស័យសិល្បៈខាងផ្នែកចម្រៀង និងសម្តែងរបស់នាង៕

 

COMMENTS