តារាម៉ូដែលរូបស្រស់ម្នាក់បញ្ចេញប្រតិកម្មមិនពេញចិត្តនូវទង្វើរបស់ សាន ប៊ុនធឿន

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះតារាសម្តែង និងជាម៉ូដែល  កញ្ញា សូ លីហ្សា បញ្ចេញប្រតិកម្មមិនពេញចិត្តនូវទង្វើរបស់លោក សាន ប៊ុនធឿន ដែលបានបង្ហោះរូបភាពកញ្ញា ​និងមិត្តភក្តិ រួមជាមួយនឹងពាក្យពេចន៍មិនសមរម្យមួយចំនួនចំពោះខ្លួនដែលជាតារាម៉ូដែល ។ ក្នុងនោះកញ្ញា សូ លីហ្សា បានបញ្ចេញប្រតិកម្មខ្លាំងរួមជាមួយនឹងសារដ៍វែងអន្លាយជូនលោក សាន ប៊ុនធឿន នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
រាល់ថ្ងៃហ្នឹងលោកពូឯងកើតជំងឺមិនគ្រប់ទឹកមែនទេ? ហេតុអីបានជាយករូបរបស់ខ្ញុំនឹងមិត្តភិក្តរបស់ខ្ញុំដែរអ្នកឯងសុំខ្ញុំថតនៅថ្ងៃដែលខ្ញុំដើរម៉ូតអោយម៉ូតូ Duk មកផុសហើយសរសេរដាក់ចំណងជើងមិនដឹងខ្យល់បែបនេះខ្ញុំមានការងារត្រឹមត្រូវខ្ញុំមានកេរ្ត៍ឈ្មោះ ខ្ញុំមិនមែនជាមនុស្សពាលាអាវាសែដូចលោកពូឯងទេ សំដីសំដៅចេញមកមិនអោយតំលៃខ្លួនឯងសោះធ្វើអោយសង្គមមើលងាយនិងស្អប់ខ្ពើមហេតុអីក៏មិនព្រមធ្វើខ្លួនអោយមានតំលៃតិចទៅម៉េចក៏ភ្លើតភ្លើនមិនដឹងខ្លួនឯងកញ្ចាស់ក្បាល់ចឹង សូមបងប្អូននឹងមិត្តៗទាំងអស់គ្នាជួយ share អោយលោកពូចាស់ព្រឺលនេះបានឃើញផង ៕

COMMENTS