សម្រស់របស់បវរកញ្ញា Miss Global តំណាងកម្ពុជាពិតជាស្រស់ស្អាតមែនទែន

កាលពីថ្ងៃមិញនេះ បវរកញ្ញាចំនួន៦០ប្រទេស បានមកដល់ប្រទេសខ្មែរយើងហើយសម្រាប់ត្រៀមខ្លួនក្នុងការប្រកួតប្រជែងកម្មវិធី Miss Global ឆ្នាំ 2017 ដែលប្រទេសកម្ពុជាយើងជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ ដោយកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Global 2017 នេះទទួលបានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុនស្រាបៀរ Ganzberg។

កញ្ញា Yos Paulina ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា ក្នុងការប្រកួត Miss Global 2017 នេះ។ កញ្ញាមានអាយុ២៥ឆ្នាំជាកូនកាត់ខ្មែរ-អាមេរិក មានទីលំនៅបច្ចុប្បន្ននៅទីក្រុង San Francisco សហរដ្ឋអាមេរិក ហើយកញ្ញាក៏មានទស្សនៈវិស័យទៅលើការលើកកំពស់ស្ត្រីគ្រប់រូបអោយមានភាពក្លាហាន ហ៊ានបញ្ចេញមតិរបស់ខ្លួន ព្រមទាំងហ៊ានជំនះទៅលើការរៀនសូត្រផងដែរ៕

 

COMMENTS