ពិតជាអស្ចារ្យណាស់ !ប្តីប្រពន្ធមួយគូមានគំនិតច្នៃប្រឌិត យករថយន្តក្រុងមកច្នៃធ្វើជាផ្ទះមួយយ៉ាងស្រស់ស្អាតថែមទាំងចំនាយអស់ប្រាក់តិចទៀតផង

បរទេស ៖ ក្នុងសម័យនេះមិនមែនចាំបាច់តែមានប្រាក់ច្រើនទើបអាចធ្វើផ្ទះដែលគួរអោយស្រលាញ់មួយបាន​ទេ សំខាន់លើយើងមានគំនិតច្នៃប្រឌិតប៉ុនណាលើការសង់ផ្ទះនេះ។ ជាពិសេសប្រជាជនភាគច្រើននៅខាងប៉ែកអ៊ឺរ៉ុប ពួកគេចូលចិត្តអ្វីដែលមានការច្នៃប្រឌិត ប្លែកហើយមានតម្លៃសមរម្យ។ បើតាមរយៈពត៌មានមួយរបស់បរទេសបានអោយដឹងថា ប្តីប្រពន្ធមួយគូមានបំណងប្រាថ្នាចង់មានផ្ទះតូចមួួយសំរាប់គ្រួសាររបស់គេ ឥឡូវនេះបំណងនោះបានសម្រេចហើយថែមទាំងចំនាយអស់ប្រាក់តិចទៀតផង។ បើតាមប្រភពដដែលបានអោយដឹងថា លោក Tom Grantham និង ប្រពន្ធរបស់គាត់អ្នកស្រី Kay Barnes បានធ្វើអោយរថយន្តក្រុងមួយគ្រឿងប្រែក្លាយទៅជាផ្ទះមួយយ៉ាងស្អាតគួរអោយចង់រស់នៅ។

វាប្រហែលជារឿងមួយដែលពិបាកនឹងជឿណាស់បើសិនយើងមិនបានឃើញនឹងភ្នែក របស់ខ្លួនផ្ទាល់នោះទេ រថយន្តក្រុងធម្មតាមួយបែរជាអាចក្លាយទៅជាផ្ទះមួយដែលមានរបស់សព្វគ្រប់ដូចផ្ទះធម្មតា ហើយវាថែមទាំងមួយភាពស្រស់ស្អាតបែបប្លែកភ្នែក។ លោក Tom Grantham បានប្រាប់ថារថយន្តក្រុងនេះគាត់បានាំទិញវាតាមរយៈវេបសាយ Ebay ក្នុងតម្លៃត្រឹមតែ ១,៥០០ដុល្លារប៉ុណ្ណោះ រួមជាមួយនឹងសំភារៈក្នុងផ្ទះ និង គ្រឿងតុបតែងបន្ថែមមួយចំនួនទៀតសរុបជាសាច់ប្រាក់ប្រហែល ១២៩៧០ដុល្លារ។ ជាមួយនឹងទឹកប្រាក់ទាំងនេះ ហើយនឹងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់គាត់ ធ្វើអោយផ្ទះដ៏ប្លែកមួយនេះក្លាយជាទីចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន៕


ប្រភព ៖ siamvariety

COMMENTS