ប្រយ័ត្នប្រយែងចោរក្នុងវត្ត! ភ្លេចខ្លួនកំពុងអុជធូបលោកចោរនាំគ្នីគ្នាទៅបន្លំយកអស់ទូរស័ព្ទ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ដោយមានពុទ្ធបរិស័ទបានដាក់វេនគ្នានាំក្រុមគ្រួសារទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម។

ខណៈដែលមានពុទ្ធបរិស័ទទៅវត្តធ្វើបុណ្យ ដាក់ទាន ក៏នៅតែមានក្រុមចោរដែលឆ្លៀតឱកាសនៅក្នុងការបន្លំលួច ដោយមិនខ្លាចបុណ្យបាបឡើយ។ ជាក់ស្តែងណាស់ថ្មីៗនេះយោងតាមគណនីហ្វេសប៊ុក Lyping Ung បានបង្ហោះវីដេអូបង្ហាញសកម្មភាពក្រុមចោរមួយក្រុមមានគ្នីគ្នា៤នាក់ (ស្រី៣ ប្រុសមួយ) បានបន្លំដោយដើរតាមស្ត្រីរងគ្រោះដែលស្ពាយកាតាបពីក្រោយ ដោយមិនបានចាប់អារម្មណ៍ជាមួយនឹងក្រុមចោរផងនោះ ធ្វើឲ្យគ្នីគ្នាម្នាក់ប្រុសបានធ្វើសកម្មភាពលូកយកទ្រព្យសម្បត្តិ ស្ត្រីរងគ្រោះអស់ទូរស័ព្ទមួយគ្រឿង។ ដោយជនរងគ្រោះបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកថា៖ “ទៅធ្វើបុណ្យ បែរជាជួបនឹងក្រុមចោរ ទ្រព្យរបស់គេ គេខំរកចង់ងាប់ទើបបានតែវាចាំលួចរបស់គេ សូមប្រយ័ត្នប្រយែងផងបងប្អូន អស់ទូរស័ព្ទ1ហើយ”៕


Posted by Lyping Ung on Thursday, 4 October 2018