ឃាត់ខ្លួនបុរសម្នាក់ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់ និងកាំភ្លើងកែច្នៃមួយដើម

រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯងធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីព្រៃចម្ការស្វាយ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យរូបនោះមានឈ្មោះ ជា សុភក្ត្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ក្នុងប្រតិបត្តិការឃាត់ខ្លួននោះសមត្ថកិច្ចដកហូតបានរួមមាន ក្រាមពណ៍សថ្លាចំនួន១៨កញ្ចប់ រួមជាមួយអាវុធកែឆ្នៃ១ដើម (បាញ់គ្រាប់កង់ និងគ្រាប់កង់៣គ្រាប់)។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍ព្រែកឯង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

COMMENTS