យុវតីម្នាក់ទាក់ទងជាមួយបុរសម្នាក់តាមអ៊ិនធើណេតអស់រយៈពេលជាយូរ ហើយផ្ញើរូបថតសិចស៊ីជាច្រើនឲ្យមើលទៀត ចុងក្រោយពេលស្គាល់បុរសនោះពិត ស្រឡាំងកាំងយ៉ាងខ្លាំងរកនិយាយមិនចេញ

សឹង្ហបុរី៖​ ជាការពិតណាស់ យុវវ័យបច្ចុប្បន្នសឹងតែ១០០ភាគរយទៅហើយ ដែលកំពុងតែឈ្លក់វង្វេងជាមួយហ្នឹងបណ្ដាញទំនាក់ទំនងសង្គម។​ ដោយឡែកករណីមួយនៅក្នុងប្រទេសសឹង្ហបុរីដោយសារតែការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ជាពិសេសការរីកធំធាត់នៃគ្រប់បណ្ដាញទំនាក់ទំនងសង្គម យុវតីម្នាក់មានការអៀនខ្មាស់យ៉ាងខ្លាំងបន្ទាប់ពីនាងលេងបណ្ដាញទំនាក់ទំនងសង្គមប៉ះចំបងប្រុសរបស់នាង។ ដើមហេតុនៃរឿងនេះត្រូវយុវតីខាងលើសុំមិនបញ្ចេញឈ្មោះប្រាប់អោយដឹងថា៖

កាលពីមួយរយៈមុនដោយសារតែភាពអផ្សុក យុវតីខាងលើត្រូវបានមិត្តភកិ្តរបស់នាងណែនាំបណ្ដាញទំនាក់ទំនងសង្គមថ្មីមួយដែលអាចនិយាយឆ្លងឆ្លើយគ្នា និងមើលការ Live វីដេអូគ្នាទៅវិញទៅមកបានជាមួយហ្នឹងមនុស្ស ដែលមិនស្គាល់គ្នាជុំវិញពិភពលោក។ ដោយសារតែនាងចាប់អារម្មណ៍នឹងបណ្ដាញសង្គមនេះ នាងបានចាប់ផ្ដើមលេងជាមួយហ្នឹងបុរសជាច្រើនពេញបណ្ដាញសកលលោក។ លុះដល់គ្រាមួយនាងបានស្គាល់បុរសម្នាក់ដោយរូបគេមិនបានបង្ហាញអំពីមុខពិតរបស់គេឡើយ។ នារីខាងលើបានទាក់ទងជាមួយហ្នឹងបុរសខាងលើរយៈពេលជាយូរ ដោយពេលខ្លះនាងបានធ្វើការ Live វីដេអូឆ្លងឆ្លើយជាមួយហ្នឹងបុរសខាងលើដោយបង្ហាញគល់ដើមទ្រូង និងបង្ហាញកន្លែងពិសេសៗរបស់នាងទៅកាន់បុរសម្នាក់នោះ។ ប៉ុន្ដែអ្នកទាំងពីរមិនបានបង្ហាញមុខអោយស្គាល់ឡើយ។ ក្រោយពីការទាក់ទងគ្នាអស់រយៈពេលជាយូរ និងចង់ដឹងមុខមាត់ពិតប្រាកដរៀងៗខ្លួន។​ នៅក្នុងយប់មួយយុវតីខាងលើបានណាត់បុរសនោះធ្វើការ Live វីដេអូឆ្លងឆ្លើយគ្នាដោយសន្យាបង្ហាញមុខមាត់ពិតអោយគ្នាស្គាល់។

 

លុះដល់ពេលវេលាណាត់បង្ហាញមុខគ្នា ស្រាប់តែបុរសដែលនាងទាក់ទងរាល់ថ្ងៃផ្ញើរូបអាក្រាតកាយអោយមើលរាល់ថ្ងៃគឺជាបងប្រុសរបស់នាង។ ពេលនោះយុវតីនិងបុរសជាបងប្រុសខាងលើមានភាពស្រឡាំងកាំងយ៉ាងខ្លាំងដែលពួកគេទាំងពីរបានលេងទាក់ទងគ្នាប៉ះបងប្អួនឯងបែបនេះសោះ។ នេះជាមេរៀនមួយសម្រាប់នាងដែលនាងបណ្ដាញសង្គមទំនាក់ទំនងប៉ះចំបងប្រុសរបស់នាង។

បុត្រ
ប្រភព៖ Thecoverage

COMMENTS