ងងុយដេកបើកបរងោកមួយផាំង រេចង្កូតក្រឡាប់ធ្លាក់ប្រឡាយគៀបស្លាប់ក្នុងរថយន្តម្នាក់ និងម្នាក់ទៀតរងរបួស

ខេត្តពោធិ៍សាត់៖ រថយន្តដឹកទំនេញធុនធំមួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវបង្កអោយមានការភ្ញាក់ផ្អើល និងបណ្តាលអោយមានមនុស្សម្នាក់គៀបស្លាប់ក្នុងរថយន្តភ្លាមៗ​​ រីឯម្នាក់ទៀតរងរបួសស្រាល ដែលហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង៤និង៤៦នាទី​ទៀបភ្លឺ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧​ នៅត្រង់ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រលាប ស្ថិតក្នុង​ភូមិ​សាលា​គំរូ ស្រុក​ព្រៃ​ញី ខេត្តពោធិ៍សាត់។

តាមប្រភពបានអោយដឹងថា មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-7687 ដឹក​អីវ៉ាន់​ពេញ​ទ្រុងបើកបរដោយ ​ឈ្មោះ ខៀវ ខេមរា ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​បឹង​ខ្នា ស្រុង​បាកាន ខេត្តពោធិ៍សាត់ (រងរបួស​ស្រាល) និង​អ្នករួមដំណើរ​ម្នាក់ទៀត​មិន​ស្គាល់​ឈ្នោះ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា (ស្លាប់) ធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តក៏រេចង្កូតធ្លាក់ប្រឡាយបណ្តាលអោយគៀបស្លាប់ម្នាក់ភ្លាមៗ​ រីឯម្នាក់ទៀតរងរបួសស្រាល ដោយហេតុការណ៍នេះសមត្ថកិច្ចសនិដ្ខានថាមកពីអ្នកបើកបរងងុយដេកងោកមួយផាំង ទើបបណ្តាអោយមានគ្រោះថ្នាក់បែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើការចុះជួយ​អន្តរាគមន៍​ទាញយក​សព​ជនរងគ្រោះ​ចេញពី​ឡាន និង​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

COMMENTS