វ៉ាវពិតជាមិនធម្មតាមែន ! បុរសជនជាតិកូរ៉េដែលទើបតែមានវ័យ២៣ឆ្នាំសោះអាចបំបែកកំណត់ត្រាពិភពលោក ក្លាយជាអ្នកបង្វិល Rubik អោយត្រូវគ្នាក្នុងរយៈពេលដ៏ខ្លីបំផុត

កូរ៉េខាងត្បូង ៖​ ពិភពលោកកំពុងដែលស្ថិតនៅក្នុងសម័យការនៃប្រកួតប្រជែង គេបានបង្កើតនូវកម្មវិធីការប្រឡងប្រជែងជាច្រើនដើម្បីស្វែងរកអ្នកដែលមានសមត្ថភាពដែលអាចបំបែកឯកត្តកម្មបាន។ ប្រភពព័ត៌មានរបស់បរទេសមួយបានរាយការណ៍ពីរឿងរ៉ាវដ៏កក្រើកមួយ ដែលបុរសជនជាតិកូរ៉េម្នាក់អាចបំបែកឯកត្តកម្មបង្វិល Rubik អោយត្រូវគ្នាក្នុងរយៈពេលត្រឹមតែ៤​.៥៩វីនាទី។ រឿងរ៉ាវមួយនេះត្រូវបានសារៈព័ត៌មានបរទេសយកមកចុះផ្សាយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំនេះគឺបានទៅលើបុរសជនជាតិកូរ៉េ។

ប្រកួតប្រជែង ChicaGhosts ២០១៧ នេះត្រូវបានគេប្រារព្ធឡើងនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ដែលមានបេក្ខជនជាច្រើនបានចូលរួម។ បុរសជាជនកូរ៉េដែលក្លាយជាម្ចាស់ពានរង្វាន់នេះមានឈ្មោះ SeungBeom Cho (조승범) មានវ័យ២៣ឆ្នាំ គាត់អាចបង្វិល Rubik អោយត្រូវគ្នាក្នុងរយៈពេលត្រឹមតែ៤.៥៩វីនាទីតែប៉ុណ្ណោះ។ វាជាហេតុធ្វើអោយគេអោយបំបែកឯកត្តកម្មកំណត់ត្រាពិភពលោកហើយក្លាយទៅជាម្ចាស់ពានសំរាប់កម្មវិធី ChicaGhosts ២០១៧។ មុនពេលមកប្រកួតលើកនេះ SeungBeom Cho ក៏ធ្លាប់បានឈ្នះមេដាយមាសចំនួន ២១ មេដាយប្រាក់និងមេដាយសំរឹទ្ធចំនួន ៥ នៅក្នុងការប្រកួតប្រជែងបង្វិល Rubik នេះដែរ ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖



ប្រភព ​៖ sanook

COMMENTS